អូហូ! កូនប្រុសMr Bean ពេលធំឡើងសង្ហាខ្លាំងណាស់ ពិសេសមុខមាត់កាត់រកលោកទៀត!(មានរូបភាព)

745

លោក Mr Bean ត្រូវបានគេស្គាល់ជុំវិញពិភពលោក ដែលលោក ជាតារាសម្តែងបែបកំប្លែងមុខស្ងួត ហើយរាល់ខ្សែភាពយន្ត ឬប្រភេទរឿងសាច់បែបកំប្លែងខ្លីៗរបស់លោក សុទ្ធតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជន។

Loading...

ជាក់ស្តែង តារារូបនេះ មិនសូវបង្ហាញពីជីវិតឯកជនរបស់ខ្លួនប៉ុន្មានទេ មានតែអ្នកសារព័ត៌មានតែប៉ុណ្ណោះ ដែលខំគាស់កកាយ ដោយខ្លួនឯង ថាជីវិតរបស់លោក ជាមួយនឹងគ្រួសារបែបណាខ្លះ។ ក្នុងនោះ Mr Bean ដែលមានឈ្មោះពិត Rowan Atkinson មានកូន២នាក់ ជាមួយនឹងអតីតភរិយាលោក។

អ្វីដែលចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺកូនប្រុសច្បងរបស់លោក ឈ្មោះ Benjamin Atkinson អាយុ២៦ឆ្នាំ ដែលត្រូវបានគេគិតថា​ រូបលោកមានមុខមាត់ដូចប៉ាគេបេះដាក់ នៅពេលពេញរូបពេញរាង។ ជាពិសេស រូបថតប៉ុន្មានសន្លឹករបស់ Benjamin ដែលត្រូវបានបង្ហាញនូវក្នុងប្រព័ន្ធផ្សព្វផ្សាយ គឺកាន់តែដូចឪពុកខ្លាំង ជាមួយនឹងស្នាមញញឹមដ៏គួរឲ្យស្រលាញ់របស់គេ។

យ៉ាងណាមិញ នាពេលបច្ចុប្បន្ន Benjamin Atkinson ស្ថិតក្នុងជួរកងទ័ព ជាពិសេស រូបគេក៏ចេះភាសាច្រើន គួបផ្សំនឹងរូបសម្បត្តិស្រស់សង្ហា ធ្វើឲ្យនារីមិនតិចទេ បាក់ចិត្តស្រលាញ់ លង់ស្នេហ៍មកលើរូបគេ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា​៖

ចុចអាន៖ឃើញដឹងតែលង់ហើយ! តោះទៅមើលសម្រស់នៅក្រៅ Elle Fanning តួ​ព្រះនាងម្ចាស់ Aurora ជាមួយគ្នា!

ចុចអាន៖ផ្ទុះការសរសើរពេញពិភពលោក! ក្បួនឡានដង្ហែព្រះចៅអធិរាជជប៉ុន ចៀសទៅម្ខាងឱ្យរថយន្តសង្គ្រោះបន្ទាន់ទៅមុខ!

Loading...