លេងហើយ! រឿងភាគថៃ «ហិបលាក់វិញ្ញាណ» យកយ័ន្ត និងអក្សរខ្មែរទៅប្រើក្នុងរឿង ម៉េចក៏ចឹង?

237

កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយបានឃើញយ័ន្តខ្មែរ ក៏ដូចជាអក្សរខ្មែរបុរាណ បានលេចឡើងនៅក្នុងរឿងភាគរបស់ប្រទេសថៃ មានចំណងជើងថា «ហិបលាក់វិញ្ញាណ» ធ្វើឲ្យមហាជនជាច្រើននឹកស្មានដល់នោះទេ។

Loading...

ក្នុងនោះផងដែរ តាមរយៈការបង្ហោះរូបភាពជាច្រើនសន្លឹក ពីបណ្តាញសង្គមមួយមានឈ្មោះថា Pozz NHa បានធ្វើការដកស្រង់ចេញពីរឿងភាគថៃនេះ ក្នុងឈុតឆាកមួយដែលបានបង្ហាញពីសៀវភៅមួយក្បាល ដែលមានទាំងយ័ន្ត និងអក្សររបស់ខ្មែរនៅក្នុងនោះ ខណៈពេលដែលមិនមានអក្សរថៃសូម្បីតែមួយតួ។

ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រជាច្រើនក៏បាននាំគ្នារិះគន់ខ្លាំងៗ ទៅលើការសម្តែង ដោយប្រើប្រាស់អក្សរខ្មែរ និងយ័ន្តខ្មែរបែបនេះ ស្របពេលដែលជនជាតិថៃមួយចំនួន តែងតែថាខ្មែរលួចចម្លងរបស់ខ្លូនផងនោះ។

ទន្ទឹមនឹងនេះដែរ ក៏មានការស៊ែរតៗគ្នា ពេញបណ្តាញសង្គមហ្វេសប៊ុក ព្រោះមិននឹកស្មានថាមានរឿងបែបនេះកើតឡើងនោះទេ រឿងនេះពិតជាធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលខ្លាំងណាស់៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

ចុចអាន៖ចុម! ស្ងាត់ៗតារាថៃ Dome Pakorn បង្ហាញវត្តមាននៅលើទឹកដីសៀមរាបក្នុងប្រទេសកម្ពុជាយើង!(មានរូបភាព)

ចុចអាន៖រកមិត្តល្អអញ្ចឹងម៉េចបាន! Lisa ទៅដល់ថៃភ្លាម ធ្វើខ្លួនយ៉ាងសាមញ្ញនាំមិត្តធ្វើរឿងនេះភ្លែត!

Loading...