អបអរសាទរ! ទីបំផុតភរិយា នាយចយ សម្រាលកូនហើយ តោះទៅមើលមុខមាត់គេថាកាត់តាមនាយចយអត់?

670

ជាការពិតណាស់បន្ទាប់ពីរង់ចាំអស់រយៈពេលជាយូរ នៅពេលនេះ ភរិយារបស់តារាកំប្លែងល្បីឈ្មោះ នាយ ចយ សម្រាលបានកូនប្រុសប្រកបដោយសុវត្ថិភាពហើយ កាលពីយប់មិញនេះ។

Loading...

ពិតណាស់ផ្អែកតាមគណនីហ្វេសប៊ុករបស់អ្នកនាង ស្រីលាភ បានបង្ហោះសារនិងរូបភាពជាច្រើនសន្លឹក បញ្ជាក់ថាពេលនេះ នាយចយ​ ទទួលបានសមាជិកថ្មីមួយរូបហើយ មុខមាត់ពិតជាគួរឲ្យស្រលាញ់ណាស់ កាត់តាមម្ដាយទាំងស្រុងតែម្ដង។

ក្នុងនោះអ្នកនាង ស្រីលាភ ក៏បានសរសេរសារអបអរសារទរផងដែរថា «ចូលរួមអបអរសាទរនាយចយបានឃើញមុខកូនហើយ កូនស្អាតណាស់ មុខអត់ដូចឪទេ។ so cute ហេតុតែប្តីស្រលាញ់ប្រពន្ធខ្លាំង កាត់តាមម្តាយស្អាតណាស់»

គួរបញ្ជាក់ផងដែរថា កូនប្រុសនាយចយ មានឈ្មោះថា ភិច ណាឃីន។ ក្រោយពេលកើតមក ទទួលបានការជូនពរពីសំណាក់មហាជនច្រើនណាស់៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

Loading...