អូហូ! លោក ហុងដា បញ្ជាក់​ថា​ក្រុម​កម្ពុជា​នឹង​​លេងបែបនេះ ពេល​ប៉ះ​បា​រ៉ែ​នថ្ងៃទី​១០ ខែកញ្ញា ខាងមុខនេះ!

106

ពិតណាស់នៅ​ម៉ោង ៦:៣០​នាទី​ល្ងាច ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ ខាង​មុន​នេះ ក្រុម​ជម្រើសជាតិ​កម្ពុជា និង​បើកទ្វា​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ច ដើម្បី​ស្វាគមន៍​ក្រុម​ជម្រើសជាតិ​បា​រ៉ែ​ន ក្នុង​វគ្គ​ជម្រុះ​នៅ​តំបន់​អាស៊ី សម្រាប់​ពូ​ល c ក្នុង​ពានរង្វាន់ បាល់ទាត់​ពិភពលោក ២០២២​។

នៅ​ក្នុង​នោះ​ដែល លោក ហុងដា ក៏​បាន​បង្ហោះ​នៅ​វី​ដេ​អូ​មួយ នៅ​ក្នុង​បណ្តាញ​សង្គម Instagram របស់​ខ្លួន ដោយ​បាន​និយាយ ផង​ដែរ​ថា «​ពួក​យើង​មិន​ត្រូវ​បោះបង់​ចោល​នៅ​របៀប​លេង​នេះ​ទេ​។ ពួកយើង​ប្រើ​ទំរង់​នេះ​គ្រប់​ប្រកួត​ទាំងអស់​។ នេះគឺជា​ទំរង់​លេងរបស់​អ្នក ហើយ​ក៏​ជា​អនាគត​របស់​អ្នកផង​ដែរ​។ ខ្ញុំ​ប្រាកដ​ថា ប្រសិនបើ​អ្នក​នៅ​រក្សា​ទំរង់លេងមិនទប់បែប​នេះ មនុស្ស​គ្រប់​គ្នា​នឹង​មើល​អ្នក​។ ក្រុម​កម្ពុជា​បាន​ធ្វើការ​ផ្លាស់​ប្តូរ​។ មនុស្ស​ជា​ច្រើ​បាន​ទាក់ទង​មក ខ្ញុំ សួរ​អំពី​ពួក​អ្នក​។ អ្វី​ដែល​ធ្វើ​អោយ​អ្នក​ទាំងអស់​គ្នា​ធ្វើ​បានល្អ​យ៉ាងនេះ​។ ហើយ​មនុស្ស​ជា​ច្រើន​បាន​ប្រាប់​ខ្ញុំ​ថា ប្រកួត​លើក ក្រោយ​ត្រូវ​ជួប​ក្រុម​ខ្លាំង​។ អ្នក​ទាំង ១១​នាក់ ត្រូវ​លេង​នៅ​ខាង ក្រោម​ស្ទើ​តែ ៩០​នាទី ហើយ​មាន​តែ​ឪ​កាស​ម្តង ឫ​២​ដង​ប៉ុណ្ណោះ ក្នុង​ការ​សម្រុក​សំណាញ់​ទី? ប៉ុន្តែ​ខ្ញុំ​បាន​ប្រាប់​ពួក​គេ​ថា “No” ពួក​យើង​មិន​ធ្វើ​អ​ញ្ចឹ​ង​នោះ​ទេ​។ ម្តងទៀត ខ្ញុំ​មិន​និយាយ​អំពី គុណសម្បត្តិ​នោះ​ទេ​។ ខ្ញុំ​និយាយ​អំពី​រឿង​ពេល​នេះ​»។

Loading...

ហុងដា បានបន្តទៀតថា «កុំ​ភ័យ​ខ្លាច​! មិនមែន​គុណសម្បត្តិ​។ ខ្ញុំ​មិន​និយាយ​អំពី​កំហុស​។ ខ្ញុំ​មិន​ដែល ប្រាប់​អ្នក​អំពី​កំហុស​។ ប៉ុន្តែ​បើ​អ្នក​ទាំងអស់​គ្នា​ភ័យ​ខ្លាច ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​ខឹង​។ ប៉ុន្តែ​បើ​អ្នក​ទាំងអស់​គ្នា​មិន​មានការ ភ័យ​ខ្លាច នឹង​លេង​តាម​ទំរង់​របស់​ពួក​យើង​។ ខ្ញុំ​នឹង​គោរព​អ្នក ទាំងអស់​គ្នា​។ វា​ជា​ពួក​យើង​។ វា គឺជា​ការ​ពិន័យ​របស់​ពួក​យើង​»៕

Loading...