ឃោរឃៅណាស់! នារីម្នាក់ត្រូវសង្សារកាប់ជាច្រើនកាំបិត ដោយចោទប្រកាន់នាងថា………..!

1430

ផ្តើមចេញពីភ្លើង​ប្រច័ណ្ឌ បានធ្វើអោយនារីម្នាក់រង របួសធ្ងន់ ដោយសារបុរ​សជាសង្សារយកកាំ បិតផ្គាក់កាប់ ​ប្រហារមិនញញើតដៃ បណ្តាលនារីជាសង្សារ​រងរបួសជាច្រើន​កាំបិត បន្ទាប់ពី​ធ្វើសកម្មភាព​រួច ជន​សង្ស័យ​បានជិះ​ម៉ូតូគេច​ខ្លួនបាត់​ ទោះជាយ៉ាងណាក៍ជនសង្ស័យត្រូវសមត្ថកិច្ចស្គាល់អត្តសញ្ញាណអស់ហើយ ។

ក្នុងនោះផងដែរ តាមប្រភពពីកន្លែងកើតហេតុបានបញ្ជាក់ថា នៅថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ១២:៣០ នាទី ចំណុចភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ខណៈជនរងគ្រោះកំពុងដេក នៅក្នុងផ្ទះរបស់ខ្លួនតែម្នាក់ឯង ដោយដាក់គន្លឹះទ្វារជាប់ខាងក្នុង ហើយជនសង្ស័យបានដឹងថាជនរងគ្រោះដែលជាសង្សាររបស់ខ្លួនធ្លាប់រស់នៅជាមួយគ្នាពីមុន បានទៅធ្វើការនៅភ្នំពេញហើយវិលត្រឡប់មកដល់ផ្ទះវិញ ពេលនោះជនសង្ស័យក៏ជិះម៉ូតូចេញពីផ្ទះរបស់ខ្លួនជាមួយមិត្តភក្តិ ដោយមានកាំបិតផ្គាក់យកមកជាមួយផងពេលមកដល់ផ្ទះជនរងគ្រោះ ជនសង្ស័យ ក៏បានស្រែកហៅជនរងគ្រោះឲ្យបើកទ្វារ តែជនរងគ្រោះមិនបានបើកទ្វារឲ្យទេ ហើយជនសង្ស័យបានគំរាមហើយយកកាំបិតផ្គាក់កាប់ទ្វារ ផ្ទះ ពេលនោះជនរងគ្រោះ ភ័យពេកក៏បើកទ្វាររត់ចេញមកក្រៅផ្ទះស្រែក ឲ្យគេជួយ តែត្រូវជនសង្ស័យចាប់ជាប់ហើយលើកបី រត់បានប្រហែល៣០០ម៉ែត្រ ក៏លើកដាក់ម៉ូតូ ជិះមកផ្លូវលំ(ទួលដំបង )ដោយមានការ រើបំរាស់ ពីជនរងគ្រោះខ្លាំងពេកជនសង្ស័យ ក៏ខឹងហើយបានឈប់ម៉ូតូ ទាញកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះត្រូវជាច្រើនកាំបិត បណ្តាលឲ្យរងរបួសធ្ងន់។ បន្ទាប់មកជនសង្ស័យ បានឡើង ជិះម៉ូតូគេចខ្លួនបាត់ដោយយកកាំបិតផ្គាក់ ទៅជាមួយផងដែរ។

Loading...

បើតាមអ្នកបញ្ជាក់ ជនរងគ្រោះមានឈ្មោះ អ៊ន ស្រីលក្ខ័ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ ព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (របួសដាច់ម្រាមនាងដៃខាងស្តាំ០១ ដាច់កដៃស្តាំដាច់ដល់ឆ្អឹង និងកន្លែងស្មាបោះដៃផុត១កន្លែង ។

រីឯជនសង្ស័យមានគ្នា០២នាក់ ១.ឈ្មោះ ចក់ ពឿន ភេទប្រុស អាយុ៣៧ ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ-ឃុំកើតហេតុ(គេចខ្លួន) ២.ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ (គេចខ្លួន) ។

ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាមកម្លាំង ប៉ុស្តិ៍នគរបាលកំពង់ស្វាយ បានចុះទៅដល់កន្លែងកើតហេតុ ហើយស្រាវជ្រាវ ស្វែងរកជនសង្ស័យ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បន្តចាត់ការតាមនីតិវិធី៕

Loading...