នរណាក៏ថា! ចោរស្រីអាយុប្រហែល១០ឆ្នាំ ចូលលួចលុយអ្នកវេរលុយបានសម្រេចជាង១មុឺនដុល្លារ ហើយធ្វើសកម្មភាពនេះច្រើនកន្លែងទៀត…(មានវីដេអូ)

377

កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ មានករណីសក​ម្មភាពចោរ២នាក់ បានលួចលុយអ្នកវេរលុយWing ដោយប្រើល្បិចទិញកាត់ទូរស័ព្ទ ហៅអ្នកលក់យកអោយដល់កន្លែង តែត្រូវចោរស្រីម្នាក់ទៀតឃើញឱកាសល្អដើរចូលប្រមូលលុយជាង១០០០០ដុល្លារ រួចដើរចេញទៅបាត់។

ភ្លាមៗនោះដែរ ម្ចាស់លុយមិនដឹងទេ តែប្រហែលជិត១ម៉ោងទើបឆោឡូបាត់លុយ ទើបCheck Camara ឃើញស្រីម្នាក់អាយុប្រហែល១០ឆ្នាំ ដើរចូលលួចលុយនោះពិតប្រាកដមែន។ ក្រោយពីកើតហេតុនេះហើយស្រ្តីម្ចាស់Wing ទៅដាក់ពាក្យបណ្តឹង ក្រោយមកមិនបានប៉ុន្មានផងប៉ូលិសក៏ចាប់ក្រុមចោរនោះបាន។

Loading...

នេះបើតាមផេកហ្វេសប៊ុសមួយបានបង្ហោះរូបភាព និងវីដេអូ ហើយបានភ្ជាប់សារមួយឃ្លាថា៖ «បន្លំយកលុយពីកន្លែងប្តូរប្រាក់វិងអស់១មុឺនដុល្លារនៅភូមិត្រពាំងព្រីងសង្កាត់ក្រុងខេត្តស្ទឹងត្រែងកាលពីម៉ោងជាង៨ព្រឹកថ្ងៃទី៣១ខែមករាឆ្នាំ២០២០។»

មិនត្រឹមតែប៉ុនណោះ តាមការបញ្ជាក់ពីអ្នកលេងហ្វេសប៊ុកមានឈ្មោះថា «អុី ឡែន » បានCommentថា៖ ចោរនឹងមុខអាដែលៗទេបង លួចនៅស្រុកភ្នំព្រឹកអស់3កន្លែងហើយ ពេលវាលួចខ្ញុំ សកម្មភាពវាដូចវាលួចបងឯងដែរចឹង»។ តែទោះបីជាយ៉ាងណាក៏ដោយ ពេលនេះសមត្ថកិច្ចចាប់បានហើយ៕ តោះទស្សនាវីដេអូសកម្មភាពចោរលួចលុយWingទាំងអស់គ្នា៖

Loading...