លេងហើយ! តារាថៃ Sririta តែងខ្លួនឡើងដូចព្រះនាង តែបែរជាទៅធ្វើរឿងនេះនៅចិញ្ចើមផ្លូវវិញ!(មានរូបភាព)

25098

ជាការពិតណាស់ តារាថៃស្រី Sririta គឺជាតារាស្រីដែល មានជីវិតផ្ទាល់ខ្លួនល្អខ្លាំងណាស់ និងបានធ្វើឲ្យមនុស្សជាច្រើនច្រណែននឹងនាង ក្រោយពីតារាស្រីរូបនេះ បានភ្ជាប់ពាក្យជាមួយនឹងគូដណ្ដឹង ដែលជាកម្លោះសង្ហានៅក្នុងសង្គមជាន់ខ្ពស់ទៀតផង។

Loading...

ម៉្យាងវិញទៀត ក្រោយពីភ្ជាប់ពាក្យរួច Sririta ហាក់មានរបៀបរស់នៅយ៉ាងឡូយឆាយ ដោយគូដណ្ដឹងរបស់នាង បានយកចិត្តទុកដាក់យ៉ាងល្អចំពោះនាងផងដែរ ជាពិសេសនៅថ្ងៃនៃក្តីស្រឡាញ់នៅឆ្នាំនេះ មួយគូនេះបាននាំគ្នា ទៅញ៉ាំអាហារពេលល្ងាចជាមួយគ្នានៅភោជនីយដ្ឋានដ៏ប្រណីតមួយទៀតផង។

តែអ្វីដែលធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល និងហួសចិត្តនោះ តារាស្រីរូបនេះ បានតែងខ្លួនយ៉ាងស្រស់ស្អាត ជាមួយនឹងរ៉ូបពណ៍សដូចជាព្រះនាង ទៅទិញអាហារនៅកន្លែងលក់តាមចិញ្ចើមផ្លូវ មើលទៅពិតជាគួរឲ្យអស់សំណើចខ្លាំងណាស់។

ក្រោយពេលបានឃើញបែបនេះហើយ យមហាជនជាច្រើនទប់សំណើចមិនបាននោះទេ ប៉ុន្តែក៏បានសរសើរទៅដល់នាង ដោយមិនបានប្រកាន់ខ្លួន ចូលទៅទិញនៅកន្លែងលក់អាហារនៅតាមចិញ្ចើមផ្លូវ ទោះបីជាតុបតែងខ្លួនស្អាតមកពីកម្មវិធីក៏ដោយ៕

តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

Loading...