ភ្ញាក់ផ្អើល! ការពិត Aum ជាអតីតមិត្តស្រីគូស្នេហ៍ Patricia បច្ចុប្បន្ន តែពេលPatជួបនាងបែរនិយាយថា….!(មានរូបភាព)

35471

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ក្រោយពេលដែលតារាសម្តែងថៃស្រីល្បីឈ្មោះ Patricia Good បែកបាក់គ្នាជាមួយនិងលោក Peach មក នាងក៏ចាប់ផ្ដើមស្នេហាថ្មីជាមួយនិងកម្លោះដែលជាសេដ្ឋីមានប្រាក់វាល់លានគឺលោក Note Vises។

Loading...

ដោយហេតុចៃដន្យ ពេល Patricia ទៅកំសាន្តនៅប្រទេសជប៉ុន ក៏បានជួបជាមួយនិងតារាស្រីល្បីឈ្មោះ Aum Patcharapa ដែលជាអតីតគូស្នេហ៍របស់លោក Note កាលពីមុន ហើយថែមទាំងបានថតរូបភាពជាមួយគ្នា បន្ទាប់មក Patricia ក៏បានបង្ហោះរូបមួយសន្លឹកនេះក្នុងបណ្ដាញសង្គម និងភ្ជាប់សារមួយឃ្លាថា «លង់ស្រឡាញ់ Aum ហើយ ពិតជាអៀនខ្លាំងណាស់»។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើននាំគ្នាសរសើរដ៏ Patricia ទោះបីដឹងថា Aum ជាអតីតមនុស្សជាទីស្រឡាញ់របស់គូស្នេហ៍ខ្លួនបច្ចុប្បន្នក៏ពិតមែន តែមើលទៅនាងហាក់បីដូចជាគ្មានបញ្ហាអ្វីឡើយ ផ្ទុយទៅវិញ នាងថែមទាំងថតរូបជាមួយគ្នាយ៉ាងស្និតស្នាល ពោរពេញដោយស្នាមញញឹម និងពោលពាក្យសរសើរសម្រស់ Aum ទៀតផង៕

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

Loading...