ដម្លឹងផង! Weir នឹក Bella ខ្លាំងពេក ដល់ថ្នាក់ធ្វើរឿងនេះនៅក្នុងបណ្ដាញសង្គមទៀត!(មានរូបភាព)

14844

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ស្នេហាបែបចាស់ទុំរវាងតារាសម្ដែងជួរមុខ Bella និង Weir ត្រូវបានមហាជនកំពុងទន្ទឹងរង់ចាំដំណឹងល្អ ដែលពួកគេព្រមព្រៀងកាន់ដៃគ្នាចូលរោងការតាមប្រពៃណីផងដែរ។

Loading...

យ៉ាងណាមិញ គ្រប់គ្នាប្រហែលជាបានដឹងដែរថា រាល់ពេលពួកគេណាត់គ្នាចេញទៅខាងក្រៅម្ដងៗ អ្នកទាំងពីរកម្របង្ហោះរូបលក្ខណៈគូៗណាស់។

ជាក់ស្ដែងទើបតែថ្មីៗនេះ Weir ស្រាប់តែនឹកដល់សង្សារបណ្ដូលចិត្ត ដោយលោកបានបង្ហោះរូបថតជាមួយ Bella ប៉ុន្មានសន្លឹកលើ IG កាលពីពេលដែលពួកគេនាំគ្នាទៅដើរលេងនៅជប៉ុនលើកមុន ដើម្បីរំឭកអនុស្សាវរីយ៍ស្វីតៗជាមួយគ្នាផងដែរ។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនបាននាំគ្នាចូលទៅ Cmt ពាក្យចំអកឡកឡើយទៅ Weir គ្រប់ៗគ្នា ព្រោះកន្លងមកលោកពុំសូវដែលធ្វើរឿងបែបនេះណាស់៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

Loading...