មិនដាច់អាល័យមែនទេ? Peach លុបរូបជាមួយអតីតសង្សារអស់ហើយ ម៉េចនៅតែមួយសន្លឹកនេះអញ្ចឹង!(មានរូបភាព)

47140

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពេលនេះ Peach Pachara បានប្រកាសចែកផ្លូវគ្នាជាមួយអតីតសង្សារ Patricia Good ដោយសន្ដិវិធីហើយ ហើយចំពោះមូលហេតុពិតប្រាកដអ្នកទាំងពីរក៏មិនបានបញ្ជាក់ឲ្យច្បាស់លាស់ដែរ។

យ៉ាងណាមិញប្រិយមិត្តគ្រប់គ្នាក៏ធ្លាប់ដឹងដែរ កាលនៅជាសង្សារ ពួកគេបានបង្ហោះរូបគូស្នេហ៍ស្វីតៗយ៉ាងច្រើនព្រោងព្រាតនៅលើបណ្ដាញសង្គម IG តែដល់ពេលបែកគ្នា ម្នាក់ៗក៏ចាប់ផ្ដើមលុបរូបគូទាំងនោះចេញពី IG រៀងៗខ្លួន ។

Loading...

តែទោះបីជាយ៉ាងណាក៏ដោយ ថ្វីត្បិបតែរូបថតបង្ហោះជាមួយគ្នាក៏ច្រើនកក់កុញពេញ IG ត្រូវលុបចោលអស់ក៏ពិតមែន តែហ្វេនៗជាច្រើនបានចាប់អារម្មណ៍រូបថតមួយសន្លឹកត្រូវបានគេប្រទះឃើញថា Peach មិនដាច់ចិត្តលុបចោលទាល់តែសោះ នោះគឺរូបថតអនុស្សាវរីយ៍ដែលអ្នកទាំងពីរទៅចូលរួមពិធីមង្គលការរបស់អ្នកសិល្បៈដូចគ្នា។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនកាន់តែកើតចិត្តអាណិត Peach ដែលបាត់បង់ស្នេហាទាំងដែលមានអនុស្សាវរីយ៍ជាច្រើនជាមួយគ្នាបែបនេះ ហើយក្រោយប្រកាសចែកផ្លូវគ្នាមិនបានប៉ុន្មាន តារាស្រី Patricia បានសារភាពចាប់ផ្ដើមទាក់ទងមើលចិត្តថ្លើមគ្នាជាមួយសេដ្ឋីកំលោះ Note Vises ភ្លាមៗ លើកលែងតែ Peach មកទល់ពេលនេះ លោកមិនទាន់បើកបេះដូងទទួលបាននារីផ្សេងទៀតនោះទេ៕

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

Loading...