ភ្ញាក់ផ្អើលណាស់! តារាថៃជើងចាស់វ័យ៥២ Aey Chutima គ្រោងរៀបការជាមួយគូស្នេហ៍វ័យ២១ឆ្នាំ!(មានរូបភាព)

10202

កាលពីពេលថ្មីៗនេះដែរ តារាថៃស្រីជើងចាស់ក្នុងសិល្បៈថៃវ័យ៥២ឆ្នាំ Aey Chutima បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានប្រកាសជាសាធារណៈពីទំនាក់ទំនងខ្លួនជាមួយនិងបុរសវ័យក្មេង ​អាយុប្អូនរហូតដល់ទៅ៣១ឆ្នាំទៀតផង។

Loading...

តែយ៉ាងណាមិញទោះបីជាខុសអាយុគ្នាច្រើនក៏ពិតមែន តែពួកគេហាក់បីដូចជាមិនខ្វល់នោះទេ  ហើយថែមទាំងបានភ្ជាប់ពាក្យ កាលពីមុនថ្ងៃសេចក្តីស្រលាញ់​​ថែមទៀងផង ហើយក៏មានគម្រោងរៀបនៅពេលដែលរង់ខាងប្រុសរៀនចប់ដែរ។

គួរបញ្ជាក់ផងដែរថា មុននឹងឈានដល់ការភ្ជាប់ពាក្យ គូស្នេហ៍ខុសវ័យមួយគូនេះ បានទាក់ទងគ្នា៥ឆ្នាំមកហើយ ចាប់តាំងពីគូរដណ្តឹងរបស់គាត់ មានអាយុ១៨ បន្ទាប់មកក៏ រៀនមើលចិត្តគ្នា រហូតដល់ស្រលាញ់គ្នា ចាក់ទឹកមិនលេចដល់សព្វថ្ងៃ។

លើសពីនេះ តារាស្រីវ័យ៥២ឆ្នាំរូបនេះ បានបន្ថែមទៀតថា ស្នេហាខុសជំនាន់មួយនេះ ពិតជាពិបាកណាស់ដោយសារតែមានការរារាំង ពីសំណាក់គ្រួសារ និងមតិរិះគន់ពីគ្រប់មជ្ឈដ្ឋានមនុស្សជុំវិញខ្លួន​ ប៉ុន្តែដោយមានការមានៈគ្រប់ឧបសគ្គ ទើបមានថ្ងៃនេះដែរ៕

តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោម៖

Loading...