ចុមយក្ស! ស្ងាត់ៗ តារាកំប្លែងល្បីឈ្មោះ នាយស្លេក សម្រេចចិត្តសាងផ្នួសបួសជាព្រះសង្ឃ…..!(មានវីដេអូ)

134

ប្រិយមិត្តគ្រប់គ្នាប្រាកដជាបានស្គាល់ហើយ ក្រុមកំប្លែងនាយ ពាក់មី​ ប្រចាំទូរទស្សន៍ ស៊ីធីអ៊ីន ដែលតែងតែបង្កភាពសប្បាយរីករាយជូនបងប្អូនទស្សនា។

ក្នុងនោះផងដែរ បច្ចុប្បន្នសមាជិកខ្លះក៏បានចាកចេញពីក្រុមទៅប្រកបមុខរបររៀងៗខ្លួន ជាហេតុធ្វើឲ្យក្រុមកំប្លែងមួយនេះ មិនសូវជុំគ្នាដូចកាលពីមុននោះទេ។

Loading...

ជាក់ស្ដែអស្រាប់តែថ្មីៗនេះ នាយ ពាក់មី ទើបបង្ហោះរូបភាពនិងសារក្នុងហ្វេសប៊ុកបញ្ជាក់ថាពេលនេះ នាយស្លេក ដែលជាសមាជិកក្នុងក្រុម បានសម្រេចចិត្តសាងផ្នួសបួសជាព្រះសង្ឃហើយ។

ក្នុងនោះលោកបានរៀបរាបថា «តាស្លេកបួសហេីយ​ (បួសមែនទែន​)​ អត់មានអ្នកសូត្រកំណាព្យទៀតទេ​ លោកតាស្លេក​ បេីបានត្រាស់​ មកប្រោសខ្ញុំផង​ ខ្ញុំបាបច្រេីនណាស់»។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងមិននឹកស្មាន នាយស្លេក បែរជាសម្រេចចិត្តសាងផ្នួសបួសជាព្រះ ចាក់ចោលសិល្បៈកំប្លែងមួយនេះសោះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

Loading...