អីយ៉ា! មេម៉ាយ កូន១ Love Riya ទិញកាដូឲ្យខ្លួនឯងសម្រាប់ថ្ងៃខួបកំណើតទៀត!(មានរូបភាព)

547

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ អ្នកលក់អនឡាញដ៏ល្បីឈ្មោះអ្នកនាង Love Riya មានហ្វេនជាច្រើនចាំស្រលាញ់ និងគាំទ្រ ស្របពេលដែលកាលពីពេលថ្មីៗនេះមានការចាប់អារម្មណ៍ខ្លាំង ក្រោយបញ្ហាសង្គ្រាមក្នុងគ្រួសាររបស់នាងបានធ្វើការផ្ទុះឡើងពេញបណ្តាញសង្គមហ្វេសប៊ុកផងដែរ។

Loading...

ដោយឡែកនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ ម្សិលមិញនេះ ជាថ្ងៃខួបកំណើត របស់ អ្នកនាង ក្នុងនោះ ក្រុមការងារអ្នកនាង(កូនចៅ)បានយកនំ មក Surprise ទាំងព្រឹកតែម្តង ធ្វើឲ្យអ្នកនាង រំភើបចិត្តជាខ្លាំង ដល់ថ្នាក់បង្ហោះសារក្នុងបណ្ដាញសង្គមថា៖ «Happy birthday to me កូនចៅធ្វើសុីទាំងព្រឹក»

មិនត្រឹមតែប៉ុនណោះ អ្នកនាងបានបន្ថែមទៀតថា «អត់សុខចិត្តហេ ម្ចាស់ខួបមិនបានធ្វើខ្លួនផង ធ្វើសុីគេទាំងព្រឹក» ហើយក្រោយមកទៀតអ្នកនាង ក៏បង្ហោះសារប្រាក់អ្នកគាំទ្រថា នឹកទិញកាដូឲ្យខ្លួនឯងទៀតសម្រាប់ថ្ងៃខួបកំណើតឆ្នាំនេះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

Loading...