ភ្ញាក់ផ្អើល! នារីចិនជំនាន់មុនម្នាក់មានមុខមាត់ដូចតារាកូរ៉េ Jimin ខ្លាំងណាស់!(មានរូបភាព)

205

ភ្ញាក់ផ្អើលណាស់ កាលពីពេលថ្មីៗនេះ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើងនៅក្នុងបណ្ដាញអ៊ីនធើណែត បន្ទាប់ពីរូបថតដែលមានអាយុកាល ១០០ឆ្នាំ មួយសន្លឹក ត្រូវបានគេយកចិត្តទុកដាក់ និងចាប់អារម្មណ៍សាជាថ្មីម្ដងទៀត។

ពិតណាស់រូបភាពនេះចាប់ផ្តើមទទួលបាន ការចាប់អារម្មណ៍បន្ទាប់ពី ក្រុមអ្នកគាំទ្រ BTS ចែករំលែកវានៅតាមអ៊ីនធើណែត កាលពីពេលថ្មីៗនេះ ដោយពួកគេលើកឡើងថា នារីម្នាក់នៅក្នុងរូប ​មានមុខមាត់ស្រដៀងគ្នាយ៉ាងខ្លាំងទៅនឹង Jimin សមាជិកក្រុមចម្រៀងប្រុស BTS ដែលកំពុងល្បី ក្នុងពេលបច្ចុប្បន្ន។

Loading...

នេះបើយោងតាមការបង្ហោះរបស់អ្នកគាំទ្រ ពួកគេបានបញ្ជាក់ថា នារីម្នាក់នោះ មានមុខនៅក្នុងសៀវភៅប្រវត្តិសាស្រ្តចិន ដែលមានអាយុកាលជិត ១០០ឆ្នាំហើយ បើគិតមកដល់បច្ចុប្បន្ននេះ នាងត្រូវបានគេសន្និដ្ឋានថា ជាសាច់ញាតិរបស់ស្ថាបត្យករ និងអ្នកនិពន្ធចិនដ៏ល្បីល្បាញមួយរូប មានឈ្មោះថា Lin Huiyin ឬឈ្មោះ Phyllis Lin ដែលជាស្ថាបត្យករស្រីដំបូងគេ នៅប្រទេសចិនកាលពីសម័យនោះ។

ក្រោយពេលផ្ទុះរឿងនេះឡើង មហាជននិងអ្នកគាំទ្ររបស់ Jimin ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះមិននឹកស្មានថាមុនមាត់របស់អ្នកទាំងពីរដូចគ្នាបែបនេះសោះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

Loading...