កប់! ស្ងាត់ៗតារាស៊ិចស៊ី វ៉ាន់ វល័ក្ខ ថត MV ថ្មីជាមួយកូនៗប្រុសសង្ហាលោក ព្រាប សុវត្ថិ!(មានរូបភាព)

283

ជាការពិតណាស់ មួយរយៈចុងក្រោយនេះឃើញថាកូនប្រុសសង្ហាៗ របស់លោកព្រាប សុវត្ថិ ហាក់ដូចជាស្ងាត់នៅក្នុងការងារសិល្បៈមួយរយៈ មិនសូវជាបានលេចមុខនៅក្នុងកម្មវិធី និងចេញបទចម្រៀងច្រៀងដូចមុននោះទេ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក៏ស្រាប់តែឃើញតារាប្រុសរូបនេះ បានធ្វើការត្រៀមខ្លួននៅក្នុងការថតបទចម្រៀងថ្មី តែអ្វីដែលកាន់តែចាប់អារម្មណ៍នោះគឺ MV ថ្មីរបស់សុវត្ថិ មុនីវណ្ណ និងមុនីនាគ ក៏លេចមុខវត្តមានតារាស្រីសុិចស៊ី កញ្ញាវ៉ាន់ វល័ក្ខ ត្រៀមថតជាមួយគ្នាចេញក្នុងពេលឆាប់ៗនេះផងដែរ។

Loading...

តាមរយៈរូបភាពក្រៅឆាកប៉ុន្មានសន្លឹករបស់តារាស្រីរូបនេះ បានធ្វើការបង្ហាញជាមួយនឹងភាពស្និទ្ថស្នាលនឹងគ្នាខ្លាំង គួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ទោះបីជាការថត MV ជាមួយគ្នាលើកនេះគឺជាលើកដំបូងយ៉ាងណាក្តី។

ក្រោយពេលឃើញបែបនេះ បណ្តាអ្នកគាំទ្រជាច្រើន កំពុងតែទន្ទឹមរង់ចាំ ទស្សនាវីដេអូ MV ដែលសម្តែងដោយតារាស្រីរូបនេះ និងកូនៗប្រុសរូបសង្ហារបស់លោក ព្រាប សុវត្ថិ ទាំងពីរដួងនេះ ថាតើល្អមើលនិងស៊ីចង្វាក់គ្នាខ្លាំងប៉ុនណា៕

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

Loading...