នរណាមិនជ្រួលជ្រើម! បើ Lee Minho ថតរឿងភាគថ្មីនេះតែងខ្លួនប្លែកសង្ហាដម្លឹង!(មានរូបភាព)

92

ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ដែលថ្មីៗនេះមានរូបថតប៉ុន្មានសន្លឹករបស់លោក Lee Minho កំពុងចែកចាយយ៉ាងច្រើននៅលើបណ្តាញសង្គម ទាក់ទងនឹងការថតរឿងថ្មីរបស់កម្លោះសង្ហារូបនេះ ដែលត្រៀមនឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខនេះ។

Loading...

យ៉ាងណាមិញ តាមប្រភព បានឲ្យដឹងថាលោក​ Lee Minho កំពុងតែថតរឿងថ្មីមានចំណងជើងថា «The King: Eternal Monarch» ដែលរូបលោកសម្តែងជាតួអង្គស្តេចផងដែរ។

ក្នុងនោះផងដែរ តាមរយៈរឿងនេះ លោក Lee minho កំពុងតែធ្វើអ្នកគាំទ្រឈ្លក់វង្វេងនឹងសម្រស់របស់លោក ព្រោះថារូបរាងរបស់លោក ជាមួយសម្លៀកបំពាក់ស្តេចបែបនេះ មើលទៅពិតជាសង្ហា ប្លែកភ្នែកនិងសក្ដិសមខ្លាំងណាស់៕

តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

Loading...