ទើបតែដឹង! ពេលនេះ ឃុយ ម៉ីហៀង ធំពេញរូបពេញរាង ក្រោយ សុគន្ធ និសា​ បង្ហោះរូបភាពមួយសន្លឹកនេះ!(មានរូបភាព)

1566

ប្រិយមិត្តជាច្រើនប្រាដកជាស្គាល់ហើយ កុមារីសម្បុរស្រអែម ឃុយ ម៉ីហៀង បើទោះជានាងមិនបានគ្រងតំណែងជ័យលាភីកម្មវិធី The Voice Kid Cambodia រដូវកាលទី១ក៏ពិតមែន ប៉ុន្តែនាងក៏មានឱកាសក្លាយជាតារាចម្រៀងកុងត្រាប្រចាំផលិតកម្មរស្មីហង្សមាស និងមានបទចម្រៀងពីរោះៗចេញលក់នៅលើទីផ្សារម្ចាស់ពានរង្វាន់ដែរ។

Loading...

ដោយឡែក កាលពីប៉ុន្មានម៉ោងមុននេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់អ្នកនាង សុគន្ធ និសា បានបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រជាខ្លាំង ក្រោយឃើញអ្នកនាងបង្ហោះរូបមួយសន្លឹកជាមួយកុមារី ឃុយ ម៉ីហៀង ដោយភ្ជាប់ជាមួយសារមួយឃ្លាថា៖

«ម៉ីហៀងចាប់ផ្តើមពេញរូបពេញរាងហើយក្មួយ»

ពិតណាស់តាមរយៈរូបថត និងសារមួយឃ្លានោះ បានបង្ហាញឲ្យមហាជនឃើញថា នៅពេលនេះ​ កុមារីឃុយ ម៉ីហៀង មានការប្រែប្រួលរូបរាង និងមុខមាត់ច្រើនមែនទែន ដែលធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រមួយចំនួន ស្ទើរតែចំណាំមុខនាងមិនបានផង៕

Loading...