ម៉េចចឹង? Sulli ស្លាប់មួយទាំងមូល សង្សារចាស់របស់នាងបែរជាផុសរឿងបែបនេះទៅវិញ!

231

ក្រោយដំណឹងមរណភាពរបស់ Sulli ប្រកាសជាសាធារណៈភ្លាម ហ្វេនៗក៏ដូចជាក្រុមតន្ត្រី Kpop បានសម្តែងក្តីក្រៀមក្រំយ៉ាងខ្លាំង។ ក៏ប៉ុន្តែបែរជាអតីតមិត្តប្រុសរបស់តារាស្រីរូបនេះ បានធ្វើឲ្យអ្នកគាំទ្រក្តៅស្លឹកត្រចៀកយ៉ាងខ្លាំង ក្រោយឃើញបុរសរូបនេះបង្ហោះនៅលើបណ្តាញសង្គមធម្មតា ដូចមិនខ្វល់នឹងការស្លាប់របស់នាងទាល់តែសោះ។

Loading...

ក្នុងនោះដែរ លោក Choiza ដែលជាអតីតមិត្តប្រុសរបស់ Sulli លោកគឺជាតារារ៉េបម្នាក់ ហើយក្នុងថ្ងៃដែលគ្រប់គ្នាកំពុងតែកើតទុក្ខក្នុងការបាត់បង់នាង Sulli លោកបែរជាបង្ហោះក្នុង Story IG ខ្លួនអំពីកម្មវិធី Duty Free 2019 ទៅវិញ។

បើក្រឡេកទៅអតីតកាលវិញ កាលពីមុននៅពេលដែលនាង Sulli មានទំនាក់ទំនងជាមួយតារារ៉េបរូបនេះ នាងក៏ធ្លាក់ប្រជាប្រិយភាពមិនតិចនោះដែរ។ ហើយមកទល់ពេលនេះ បែរជាលោក Choiza បង្ហោះសារមិនអើពើនឹងការស្លាប់របស់អតីតសង្សារខ្លួន ពិតជាធ្វើឲ្យមហាជនខឹងជាមួយរូបលោកជាខ្លាំង។

គួរបញ្ជាក់ផងដែរដែរថា ពិធីបុណ្យសពរបស់ Sulli នឹងធ្វើឡើងនៅសកលវិទ្យាល័យមួយកន្លែង ហើយពិធីបុណ្យនេះដែរ នឹងចាប់ផ្តើមនៅថ្ងៃទី១៥ ល្ងាចនេះ ក៏ប៉ុន្តែប្រារព្ធឡើងដោយភាពស្ងប់ស្ងាត់បំផុត៕

ចុចអាន៖Sulli ស្លាប់ទៅហើយទើបគេនឹកឃើញបទ «Peach» ដែល IU តែងឲ្យនាង អ្នកស្ដាប់ច្រើនណាស់យប់មិញ!(មានវីដេអូ)

ចុចអាន៖ស្រស់ពេកហើយ! នេះជារូបភាពថតផ្សាយពាណិជ្ជកម្មមុនពេលតារាស្រី Sulli ស្លាប់មួយថ្ងៃ!(មានរូបភាព)

Loading...