ម្នាក់ទៀតហើយ! អតីតសមាជិកក្រុមចម្រៀងកូរ៉េF(x) តារាស្រី Sulli បានធ្វើអត្តឃាតខ្លួនឯងមុននេះបន្តិច?

103

មុននេះបន្ដិច សារព័ត៌មាន​ក្នុង​ប្រទេ​សកូរ៉េ​ បានប្រកាសនូវដំណឹងគួរឲ្យរន្ធត់មួយថា Sulli អតីតសមាជិក​ក្រុម​ចម្រៀង​នារី ​F(x) ត្រូវ​បាន​គេរក​ឃើញ​ថា​នាង​បាន​សម្លាប់​ខ្លួន​ក្នុង​ ទីតាំង​Apartmentមួយ​កន្លែង។

Loading...

ជាក់​ស្តែង​ពេល​វេលា​នៃ ​ការ​រាយ​ការណ៍​ ពី​ដំណឹង​នៃការ​ធ្វើ​អត្ត​ឃាត​របស់​តារាស្រី​រូប​នេះ​គឺ ​នៅអំឡុង​​ម៉ោង៤លា្ងច​ ដែល​ជា​ម៉ោង​ នៅ​ក្នុង​ប្រទេស​កូរ៉េ។ ហើយបើយោងតាមស្ថានីយ៍ប៉ូលីស Seongnam Sujeong អ្នកគ្រប់គ្រងរបស់ Sulli បានរកឃើញថា Sulli បានស្លាប់ទៅហើយ ខណៈដែលមន្ត្រីប៉ូលីសម្នាក់បានបញ្ជាក់ថា Sulli បានទទួលរងនូវជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ ទោះបីមិនមានការបង្ហាញពីក្រុមគ្រួសារ និងផលិតកម្ម SM ក៏ដោយ។

គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ ផលិតកម្ម SM មិនទាន់បំភ្លឺច្បាស់ទាក់ទងនិងរឿងនេះទេ ចំពោះព័ត៌មានច្បាស់ មានតែចាំតាមដានទាំងអស់គ្នា៕

ចុចអាន៖អីយ៉ា! Boy Pakorn មកខ្មែរលើកនេះ រួសរាយរាក់ទាក់ដាក់ហ្វេនៗខ្លាំងមែនទែន គួរឲ្យសរសើរណាស់!

ចុចអាន៖អីយ៉ា! Chen ក្រុម EXO បង្ហាញពីក្តីសង្ឃឹមថា នឹងអាចសហការជាមួយតារាស្រីរូបស្រស់ម្នាក់នេះនាពេលអនាគត!

Loading...