អីយ៉ា! មើលរូបភាពទាំងនេះបានដឹងថា កូនស្រី ខេមរៈ សិរីមន្ត មានមុខមាត់កាត់ទៅរកលោកខ្លាំងណាស់!(មានរូបភាព)

373

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថាតារាចម្រៀងប្រុស លំដាប់ជួរមុខ លោក ខេមរៈ សិរីមន្ត កាន់តែមានប្រជាប្រិយភាពនិងមានហាងឆេង ទទួលបានការងារធំៗ​មិនចេះដាច់នោះទេ សូម្បីតែជីវិតគ្រួសារក៏កាន់តែមានសុភមង្គលខ្លាំងដែរ។

Loading...

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ លោក ខេមរៈ សិរីមន្ត ធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើល យ៉ាងខ្លាំងតាមរយៈ រូបថតយ៉ាងជិតស្និទ្ធ ជាមួយកូនស្រីតែ២នាក់។

ក្នុងនោះផងដែរ​ លោកនិងកូនស្រី បានថតរូបជាមួយនិងគ្នាប្រកបដោយស្នាមញញឹមយ៉ាងស្រស់ថ្លា មើលទៅពេលនោះពោរពេញដោយ ក្ដីសុខយ៉ាងខ្លាំង។ ក៏ប៉ុន្ដែអ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះគឺ គ្រាន់តែឃើញរូបប៉ុន្មានសន្លឹកនោះភ្លាម អ្នកគាំទ្រទាំងអស់ បានបញ្ចេញមតិថា កូនស្រីរបស់ សិរីមន្ត មានមុខមាត់កាត់ទៅរកលោក ដូចបេះដាក់ ជាពិសេសមាត់​តែម្ដង។

បន្ថែមពីនេះ អ្នកណាៗក៏សរសើរដល់ កូនស្រីតែមួយរបស់ លោក ខេមរៈ សិរីមន្ត ថាមានទម្រង់មុខឃ្យូត និងគួរឲ្យក្នាញ់ មិនខុសពីលោកប៉ា អ្នកម៉ាក់គេនោះទេ ពិតជាគួរឲ្យស្រលាញ់ខ្លាំងណាស់៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ ថាប៉ាកូនអ្នកទាំងពីរមានមុខមាត់ដូចគ្នាដែរឬទេ?

ចុចអាន៖កប់ណាស់! ដេននី ក្វាន់ ពាក់មាសធំៗ ទៅវត្តព្រឹកមិញ នរណាឃើញក៏លាន់មាត់គ្រប់គ្នាដែរ!(មានរូបភាព)

ចុចអាន៖អបអរសាទរ! ទីបំផុតភរិយា នាយចយ សម្រាលកូនហើយ តោះទៅមើលមុខមាត់គេថាកាត់តាមនាយចយអត់?

Loading...