ភ្ញាក់ផ្អើលណាស់! ហាន់ជីអ៊ុន បញ្ចប់អតីតកាលជូរចត់ប្តូរទៅសិក្សាផ្នែកនេះនៅ New York យ៉ាងរំភើយ!

4890

ជាការពិតណាស់ ថ្មីៗកន្លងទៅនេះបណ្តាញសារព័ត៌មាននៅហុងកុង បានចុះផ្សាយថា Song Hye Kyo បច្ចុប្បន្នកំពុងស្នាក់នៅទីក្រុង New York សហរដ្ឋអាមេរិក។

Loading...

តាមប្រភពបានអោយដឹងថា តារាសម្ដែងស្រីដ៏ល្បីរបស់កូរ៉េរូបនេះ បានធ្វើដំណើរទៅកាន់ទីក្រុង New York ដើម្បីចូលរួមកម្មវិធីបង្ហាញម៉ូតប្រចាំសប្តាហ៍ ហើយបានបន្តស្នាក់នៅទីនោះ ក្នុងអំឡុងពេលវិសមកាល Chuseok ផងដែរ។

លើសពីនេះទៅទៀត ការទៅ New York លើកនេះ Song Hye Kyo ថែមទាំងមានគម្រោង ចុះឈ្មោះចូលរៀនវគ្គខ្លី នៅសាលាសិល្បៈថែមទៀតផង។

តែទោះបីជាយ៉ាងនេះក្ដី ភ្នាក់ងារផលិតកម្មរបស់នាង នៅមិនទាន់បានបញ្ជាក់នៅឡើយទេ ថានេះជារឿងពិតឬយ៉ាងណា។ ពួកគេគ្រាន់តែបដិសេធចំពោះការឆ្លើយតបសំណួរផ្សេងៗ ដោយអះអាងថា នេះជាបញ្ហាផ្ទាល់ខ្លួនរបស់នាង។

យ៉ាងណាមិញ ប្រសិនបើវាជាការពិតមែននោះ អ្នកគាំទ្រពិតជាមានសេចក្ដីរំភើបរីករាយយ៉ាងខ្លាំង ព្រោះអ្វីដែលពួកគេចង់ឃើញបំផុតនោះគឺ Song Hye Kyo អាចធ្វើអ្វីដែលនាងចង់ធ្វើ ហើយមានក្ដីសុខនឹងការងារបច្ចុប្បន្ន ដោយមិនគិតពីអតីតកាលដ៏ជូរចត់របស់នាងដែលកន្លងផុតទៅ៕

ចុចអាន៖មិនគួរឲ្យជឿ! ល្បីលំដាប់ពិភពលោក តែទូរស័ព្ទសមាជិក BTS ម្នាក់ៗបែកអេក្រង់មិនងាយប្តូរនោះទេ!

ចុចអាន៖រំភើបជំនួស Mew ក្រោយពេលដឹងថាអនាគតស្វាមីនាង ធ្វើរឿងមួយនេះចំពោះនាងតាំងពីជួបគ្នាដំបូង!

Loading...