បើកបង្ហាញតារាថៃ៤ដួង ដែលធ្លាប់ដើរគេចក្រុមអ្នកកាសែត ពេលកំពុងសម្ភាសន៍ ហើយក៏រងការរិះគន់ដែរ!

341

ជាការពិតណាស់ក្នុងនាមជាតារា ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ទាំងការនិយាយស្តី និងកាយវិការនានា ប្រសិនបើពួកគេធ្វេសប្រហែស ធ្វើទង្វើណាដែលមិនសមរម្យ ឬមិនត្រូវចិត្តអ្នកគាំទ្រនោះ ពួកគេនឹងរងពាក្យរិះគន់ខ្លាំងៗតែម្តង។​

ជាក់ស្តែងដូចតារាប្រុសស្រី៤ដួងខាងក្រោមនេះ ត្រូវហ្វេនៗរិះគន់ថាគ្មានសុជីវធម៌ ដើរគេចចេញពីក្រុមអ្នកកាសែតដែលកំពុងធ្វើការសម្ភាសន៍ ទាំងដែលពួកគេជាអ្នកសិល្បៈ និងជាគំរូដល់មនុស្សជាច្រើនផងដែរនោះ។

Loading...

តោះ! ចង់ដឹងថាតារាទាំងនោះមានអ្នកណាខ្លះ ទៅទស្សនាទាំងអស់គ្នា៖

១. Aum Patchrapa

តារាសម្តែងស្រីកំពូលរបស់ប្រទេសថៃរូបនេះ បានធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំង ពេលកំពុងសម្ភាសន៍ កាលពីឆ្នាំ២០១៨។ ដោយពេលនោះអ្នកកាសែតកំពុងតែសួរសំណួរទៅកាន់លោក Nadech Kugimiya និងតារាស្រី Bella Ranee ហើយគាប់ជួនពេលនោះ Aum ក៏បានឈររួមគ្នាជាមួយតារាទាំងពីររូបនោះដែរ។ ខណៈពេលដែលកំពុងសម្ភាសន៍ពួកគេទាំងពីរ ស្រាប់តែ Aum លើកដៃជំរាបលា ហើយនាងក៏ដើរចេញតែម្តង។

ទង្វើររបស់ Aum បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនមានការមិនពេញចិត្ត។ ប៉ុន្តែជាមួយគ្នានេះក៏មានអ្នកគាំទ្រផ្សេងទៀតនិយាយ ប្រហែលជានាងមានការងារបន្ទាន់អ្វីហើយ ទើបដើរចេញទៅទាំងការសម្ភាសន៍មិនទាន់ចប់បែបនេះ។

២. Patricia Good

ទើបតែកន្លងទៅថ្មីៗ ដែលតារាស្រីកូនកាត់ថៃ-អង់គ្លេសរូបនេះ ដើរគេចចេញពីក្រុមអ្នកកាសែតទាំងទឹកភ្នែក ពេលដែលសួរសំណួរពាក់ព័ន្ធនឹងរឿង Hack គណនីអ៊ីនស្តារក្រាមរបស់ខ្លួន និងអតីតសង្សារលោក Peach Pachara។ ប៉ុន្តែក្រោយមករំលងប៉ុន្មានថ្ងៃ Patricia ក៏បានចេញមុខសុំទោស ចំពោះទង្វើអចេតនារបស់ខ្លួន។

៣. Kitty Chicha

សម្រាប់តារាសម្តែងស្រីរូបនេះវិញ នាងបានដើរចេញពីការសម្ភាសន៍ ពេលដែលអ្នកកាសែតសួរពីបញ្ហាស្នេហារបស់នាង។ ទៀតសោតទង្វើរបស់Kittyនៅពេលនោះ បានធ្វើឲ្យអ្នកគាំទ្រមិនពេញចិត្តយ៉ាងខ្លាំង និងលើកយកមកនិយាយតៗគ្នារហូតក្លាយជារឿង ដ៏ក្តៅគគុកទៀតផង។

៤. Dome Pakorn Lam

ចំណែកតារាប្រុសរូបសង្ហានេះវិញ លោកក៏ធ្លាប់ដើរចេញពីក្រុមអ្នកកាសែតដែរ ពេលដែលគេសួរដល់រឿងស្នេហា។លើសពីនេះទៅទៀត មុនពេលដែលដើរចេញ Dome បាននិយាយពាក្យមួយឃ្លាទៅកាន់អ្នកកាសែតថា «កុំមករករឿង សួរសំណួរបែបនេះខ្ញុំមិនចូលចិត្តទេ» ហើយលោកក៏ដើរចេញលែងងាកក្រោយតែម្តង៕

Loading...