​​​​ជោគជតារាសីចំពោះ ថ្ងៃ សុក្រ ទី ២៥ ខែ តុលា ឆ្នាំ ២០១៩

76

ឆ្នាំជូត​រាសី​ស្រុតចុះ​។ ​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចាត់ចែង​ឯកសារ​ចាស់ៗ​ឬ​កិច្ចការងារ​ដែល​សេសសល់​ពីមុនមក​ទើប​ប្រសើរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​អុជអាល​អ្វីមួយ​នាំឱ្យ​កើតការ​ក្តៅក្រហាយ​បង្ក​ជា​ជម្លោះ​ជាមួយ​អ្នកដទៃ​ឡើង​។​ការធ្វើដំណើរ​ឆា្ង​យ​ជិត​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បន្តិច​ពីព្រោះ​គេ​ងាយ​បង្កបញ្ហា​មក​ដាក់​លោក​អ្នកផង​។​

រីឯ​មនោសញ្ចេតនាសេចក្តីស្នេហា​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ទី​៣​ចូលមក​អុកឡុក​នាំ​កើត​​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

Loading...

ឆ្នាំឆ្លូវរាសី​ល្អជា​មធ្យម​។​ ក្នុងថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​មិន​គាប់ប្រសើរ​ទេ​គឺ​តែងមាន​ក្រុម​បាបមិត្ត​ចាំតែ​យាយី​ប៉ង​អាក្រក់​ប៉ុណ្ណោះ ដូច្នេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ទើប​ឆ្លង​ផល​លំបាក​ទាំងពួង​ទៅរួច​។​ក្រៅពីនេះ​ស្ត្រី​មេផ្ទះ​ចូរ​ប្រយ័ត្ន​កូនតូចៗ​ឬ​ក្រុម​នុស្ស​ចាស់​កើតរោគ​ជំងឺ​ដោយ​ប្រការ​ណាមួយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការរក​ផល​ចំណូល​ជួប​ការលំបាក​ហើយ​ទាល់តែ​ស្វះស្វែង​បន្តិច​ទើប​ប្រាក់កាស​ហូរ​ចូល​គ្រាន់​ទប់ទល់​។

រីឯ​មនោសញ្ចេតនាសេចក្តីស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ដូចនេះ​ចូរ​ប្រយ័ត្ន​អ្នក​ទី​បី​ចូលមក​ឡូកឡំ​នាំ​កើត​ជម្លោះ​វិវាទ​ឡើង​៕

ឆ្នាំខាល​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ទោះ​លោកអ្នក​និយាយ​ឬ​បំពេញ​កិច្ចការ​អ្វី​តែង​មិនសូវ​ចូល​ត្រចៀក​ឬ​ភ្នែក​អ្នកដទៃ​ដែរ​ម្ល៉ោះហើយ​ធ្វើឱ្យ​មានរឿង​រាវ​មិន​សប្បាយចិត្ត​កើតឡើង​ញឹកញាប់​។​ចំពោះ​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​មិនសូវមាន​ការលូតលាស់​ទៅមុខ​ឡើយ​គឺមាន​ការហូរ​ចេញ​ច្រើនជាង​។​ការរស់នៅ​កើតមាន​បញ្ហា​ប្រទាំង​ប្រទើស​និង​ពាក់មុខយក្ស​ដាក់គ្នា​ច្រើន​បន្តិច​។​

រីឯមនោសញ្ចេតនា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​វិញ​មាន​ការងាយ​ផ្ទុះ​ជម្លោះ​វិវាទ​ណាស់​គប្បី​ប្រកាន់​ចិត្ត​ត្រជាក់​បន្តិច​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​កើតឡើង​៕

ឆ្នាំថោះរាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​លោកអ្នក​អាចមាន​រឿង​ល្អ​អ្វីមួយ​ឱ្យ​សប្បាយចិត្ត ហើយ​ពិសេស​បើ​ប្រកបការងារ​អ្វីមួយ​តែងមាន​ការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការរក​ផល​ចំណូល​មានការ​កម្រើក​គួរសម​ឡើងវិញ ដូចនេះ​លោកអ្នក​អាច​បើករ​របរ​ថ្មី​ឬ​ផ្លាស់ប្តូរ​មុខរបរ​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ដូច​គាប់​បំណង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ រីឯ​

រីឯមនោសញ្ចេតនាសម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​គ្មាន​នរណា​អាចជួយ​កើត​៕

ឆ្នាំរោង​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​ឬ​ចរចា​អ្វីមួយ​ពីព្រោះថា​ផល​សម្រេច​នោះ​មាន​ខ្ពស់​ផង​។​សម្រាប់​ការប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ធ្វើ​ជំនួញ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អ​និង​មានការ​ចម្រើន​លូតលាស់​ដោយ​ទទួលផល​កម្រៃ​ឆ្លើយតប​មកវិញ​គ្រាន់​ដូច​ជាទី​ពេញចិត្ត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯមនោសញ្ចេតនា​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​រកាំចិត្ត​ច្រើន​ម្ល៉ោះហើយ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

ឆ្នាំម្សាញ់រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ទាំង​ស្ត្រី​បុរស​ជួប​រឿង​ទុក្ខ​កង្វល់​ច្រើន​បន្តិច ហើយ​ពិសេស​ការប្រកប​ការងា​រ​អាច​ជួប​រឿង​ធ្វើ​ច្រើន​ខុស​ច្រើន​ទៀតផង​។​ក្នុងថ្ងៃនេះ​ដែរ​បើ​លោកអ្នក​មានដំណើរ​ទៅកាន់​ទី​ឆ្ងាយ​ជិត​ពុំគប្បី​សេពគប់​គ្រឿង​ស្រវឹង​ព្រោះ​ងាយ​កើតរឿង​រាវ​អាក្រក់​ណាស់ ហើយ​ស្រួល​មិន​ស្រួល​កើតជា​ជម្លោះ​វិវាទ​កាប់​ចាក់​គ្នា​ឈានដល់​ការ​ប្តឹងផ្តល់​អស់ប្រាក់​កាស​ទៀតផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​ជាទី​កក់ក្តៅ​និង​មាន​ភាព​សុខដុម​ប្រពៃ ។​

​រីឯមនោសញ្ចេតនា​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ហើយ​ងាយ​មាន​ជម្លោះ​វិវាទ​ដូចនេះ​គួរ​កាត់បន្ថយ​ភាព​ប្រចែប្រច័ណ្ឌ​ចេញពី​ខ្លួន​ទើប​ប្រសើរ​៕

ឆ្នាំមមី​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ទោះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​គឺជា​រឿយៗ​ពុំ​សូវ​ដំណើរការបាន​ស្រួល​ទេ​ព្រោះ​តែងមាន​រឿងរ៉ាវ​មក​យាយី​អុក​ទ្បុ​ក​ដូច្នេះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ទៅរួច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​

​រីឯ​មនោសញ្ចេតនាបញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំមមែរាសី​ខ្ពស់ត្រដែត​។ ​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​ដូច​ជាទី​ពេញចិត្ត​ផង​។​លោកអ្នក​អាច​បណ្តាក់ទុន​រកស៊ី​មិន​ថា​តូចតាច​ឬ​ធំដុំ​ក្តី​គឺ​តែង​អាច​ហុច​នូវ​ផ្លែផ្កា​សមប្រកប​សឹងតែ​ទាំងអស់​។​ក្នុងផ្ទះ​សម្បែង​បើ​មាន​ជម្លោះ​វិវាទ​ក្នុង​គ្រួសារ ហើយ​លោកអ្នក​ចង់​ធ្វើការ​ដោះស្រាយ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​ថែមទាំង​អាច​ប្រែ​មក​ផ្អែមល្ហែម​យ៉ាង​ឆាប់រហ័ស​ទៀតផង​។​

រីឯមនោសញ្ចេតនា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូរ​ព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​ជានិច្ច​៕

ឆ្នាំវករាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា ឬ​សម្របសម្រួល​ក្នុង​រឿង​អ្វីមួយ​ពីព្រោះថា​តែង​ផ្តល់​ផល​ល្អជា​និច្ច​។​ចំពោះ​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​ទោះ​ជួប​នូវ​ឧបសគ្គ​ខ្លះៗ​ក្តី​តែ​ក៏​នៅ​អាច​ទម្លុះទម្លាយ​គ្មាន​សល់​ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការធ្វើ​ជំនួញ​ទោះ​ទីជិត​ឆ្ងាយ​មាន​ភាព​សុខដុម​ល្អ​តែ​ទោះ​ធ្វើ​អ្វីៗ​លោកអ្នក​តោង​តែ​ចេះ​បែងចែក​ល្អ​អាក្រក់​ឱ្យបាន​ត្រឹមត្រូវ​ទើប​គ្មា​រឿង​រាវ​ចម្រូងចម្រាស​ជាមួយ​អ្នកដទៃ​។​

រីឯ​មនោសញ្ចេតនាបញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​៕

ឆ្នាំរកា៖​រាសី​ល្អជា​មធ្យម​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកទទួល​រង​ការប៉ះទង្គិច​ច្រើន​បន្តិច​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​ចូរ​ប្រយ័ត្ន​គ្រោះ​បាត់​របស់​និង​ការ​មាន​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​។​ការធ្វើដំណើរ​ជិត​ឆ្ងាយ​ជួប​ភាព​រកាំរកូស​និង​ក្រុមមនុស្ស​ប៉ង​អាក្រក់​ច្រើន​។​

​រីឯ​មនោសញ្ចេតនាបញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មុន​ធ្វើ​អ្វីមួយ​មិនត្រូវ​តាម​ការនឹកឃើញ​ទេ​ពិសេស​មិនត្រូវ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​សេចក្តី​ទុក្ខសោក​មកវិញ​៕

ឆ្នាំចររាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ដាំ​ក្បាល​ចុះ ដូចនេះ​គប្បី​លោកអ្នក​ប្រយ័ត្នប្រយែង​បញ្ហា​សុខភាព​បន្តិច​ពីព្រោះ​ងាយ​កើត​បញ្ហា​ចូលលុកលុយ​យាយី​ណាស់​ពិសេស​បុរស​តែម្តង​។​ក្រៅពីនេះ​ការរស់នៅ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ទី​បី​ណា​ម្នាក់​ចូលមក​បង្កហេតុ​នាំឱ្យ​ត្រូវ​ឈឺក្បាល​ណាមួយ​ឡើង​។​ចំណែក​ស្ត្រី​វិញ​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​សម្រុក​ការងារ​អ្វីមួយ​ព្រោះថា​ផល​ល្អៗ​នៅ​រង់​ជា​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​ទោះ​ជួ​បញ្ហា​ស្មុគស្មាញ​ម្តេច​ម្តា​ក៏​អាច​រកប្រាក់​ចំណូល​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ផង​។​

រីឯមនោសញ្ចេតនាសម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ងាយ​ទាំង​ផ្អែមល្ហែម​និង​ងាយ​ទាំង​ប្រេះឆា​៕

ឆ្នាំកុររាសី​ល្អជា​មធ្យម​។​ នៅថ្ងៃនេះ ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ផ្លូវចិត្ត​បន្តិច ហើយ​ភាព​រកាំរកូស​ទាំង​នៅក្នុង​ផ្ទះសម្បែង​និង​សូម្បីតែ​នៅក្រៅ​ផ្ទះ​ក្តី​ក៏មាន​ច្រើន​។​ចំណែក​បញ្ហា​ទ្រព្យធន​មានការ​ខ្សត់ខ្សោយ ហើយ​សំបូរ​ហូរ​ចេញ ឯ​ការហូរចូល​នោះ​មាន​ភាព​តានតឹង​ខ្លាំង​បន្តិច​។​ការរស់នៅ​ពិសេស​ស្វាមីភរិយា​រមែងតែ​កើត​ការចង់​ចាញ់ឈ្នះ​ដោយមាន​ការប៉ះទង្គិច​ឈ្លោះប្រកែក​គ្នា​ញឹកញាប់ ដូច្នេះ​បើ​មិនចេះ​អត់ឱន​ឱ្យ​គ្នា​ទៅវិញទៅមក​ទេនោះ​រឿង​រាវ​អាច​រីកធំឡើងៗ​រហូត​មិនអាច​បញ្ចប់​បាន​ដោយ​ងាយ​នោះឡើយ​។​

រីឯមនោសញ្ចេតនា​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ច្រើន​ក្នុងអំឡុង​ពេលនេះ​ដោយពេល​ខ្លះ​មានសង្ឃឹម​ឯ​ពេលខ្លះ​កើតទុក្ខរ​កថា​មិនត្រូវ​៕

Loading...