Ranoo

អាណិតណាស់! ព្រាប សុវត្ថិ រៀបរាប់អួលដើមក ព្រោះជីវិតកម្សត់កម្រតែពីរនាក់ម្ដាយ!(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រហែលជាស្គាល់ហើយ កំពូលតារាចម្រៀងក្នុងទ្រនំហង្សមាសលោក ព្រាប សុវត្ថិ ហើយក៏​​បានឃើញពីភាពជោគជ័យយ៉ាងខ្លាំងក្នុងអាជីពរបស់ខ្លួន ព្រមជាមួយ​ការគាំ​ទ្រ​គ្រប់​ស្រទាប់ មិនថាយុវវ័យ ហាក់មិនស្រកសម្លេងបើទោះជាមានវ័យជ្រេបន្ដិចយ៉ាងណាក្ដី។ ទន្ទឹមនឹងនោះ អ្វីដែលគ្រប់គ្នាស្ទើរនឹកស្មានមិនដល់ ប្រវិត្តដ៏ជូរចត់នៅពីក្រោយ​ខ្នង​នៃ​ភាព​ជោគជ័យរបស់តារាចម្រៀងរូបនេះ ស្ដាបហើយច្បាស់ស្រក់ទឹកភ្នែក នឹកគិត​អាណិត និងកោតសរសើរពីឆន្ទៈដ៏មោះមុត តស៊ូពីរនាក់ម្ដាយ និងកូន ខណៈ​លោក​ឪ​ពុក​​មានគុណមិនស្គាល់មុខសូម្បីតែរូបថតពុំមានបន្សល់ ដោយក្នុងសម័យ​ប្រល័យ​ពូជសាសន៍ពុលពត កុហុកថាយកទៅអប់រំតាំងពីកើតមួយថ្ងៃពីផ្ទៃម្ដាយ ប៉ុន្តែបែរបាត់​ដំណឹងរហូតមកទល់ពេលនេះ។ ក្នុងប្រវិត្តដ៏ជូរចត់នេះ លោក ព្រាប សុវត្តិ បានរៀបរាប់ទាំងអួតដើមក ទម្រាំមក​ដល់ថ្ងៃ​នេះ ជីវិតលោកដូចសត្វធាតុ ប៉ុន្តែក៏អរគុណអ្នកម្ដាយ ដែលខិតខំប្រឹង​ប្រែងគ្រប់ឧបសគ្គ​ដើម្បីខ្លួន ឱ្យជោគជ័យមានថ្ងៃនេះ៕ តោះ! ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

ខ្លាំងផង! បើករថយន្តវ៉ាស្តាំ ប៉ះគេហើយ ចុះពីលើរថយន្តមករករឿងគេទៀត កុំបាន Camera ទេ…!(មានវីដេអូ)

ថ្មីៗនេះមានរឿងហួសចិត្តមួយ ដោយមានបងប្រុសម្នាក់បើករថយន្តជូនកូនទៅសាលា ដោយសារផ្លូវស្ទះពេកគាត់ក៏បើកតាមគន្លងផ្លូវ ទុកផ្លូវអោយម៉ូតូ ស្រាប់តែរថយន្តពាក់ស្លាកលេខ ភ្នំពេញ 2BE 2279 បើកវ៉ាស្តាំ ប៉ះគេហើយចុះពីលើរថយន្តមកថាអោយគេទៀត កុំតែមានCameraរថយន្ត កុំអីរករឿងគេទៀត។ បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Socheat May បានបង្ហោះវីដេអូ និងសរសេររៀបរាប់ថា៖ «Toyota Rush 2-BE 2279 ខ្ញុំជិះគន្លងកណ្តាល​ ខ្ញុំទុកផ្លូវអោយម៉ូតូទៅបានដូចក្នុងវីដេអូ​ គាត់ជិះផ្លូវម៉ូតូឡេីងចិញ្ចេីមផ្លូវ​ វ៉ាស្តាំចូលឆ្វេង​ បន្សល់ស្នាមឆ្កូតតិចៗអនុស្សាវរីយ៍ព្រឹកថ្ងៃអង្គារ៍​ 😂 បេីកបរដោយបុរសចំណាស់ម្នាក់​ ដោយលាយលំនឹងបណ្តាំចុង​ក្រោយ គាត់ថាហែងឡប់​ ចេះបេីកឡានអត់​ !!! ជូនពរពូបេីកហ្ចឹងចំ​ RR 😁»៕ តោះទស្សនាវីដេអូដូចខាងក្រោមនេះទាំងអស់គ្នា៖

អាណិតណាស់! Love Riya ពេលនេះធ្លាក់ខ្លួនឈឺដេកលើគ្រែហើយថែមទាំងត្រូវ…………!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ គឺត្រូវជាថ្ងៃខួបកំណើតរបស់អ្នកនាង Love Riya ហើយក្នុងនោះអ្នកនាងបានទិញដូរសម្រាប់លួងចិត្ដខ្លួនឯង រថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក Range Rover Vogue ដែលមានតម្លៃ ជាង ១០មុឺនដុល្លារធ្វើអោយអ្នកគាំទ្រនាងសប្បាយចិត្តជំនួសនាងទៀតផង។ ដោយឡែកស្រាប់តែថ្ងៃនេះដែរអ្នកនាង បានធ្វើឲ្យហ្វេនៗជាច្រើននាំគ្នាព្រួយបារម្ភ ក្រោយពេគ្រប់គ្នាឃើញអ្នកនាង ដេកសម្រាក់នៅលើគ្រែ ហើយថែមទាំងត្រូវ ព្យួរសុឺរ៉ូមទៀតផង។ បើតាមការបញ្ជាក់ក្នុងបណ្ដាញសង្គមរបស់អ្នកនាង មូលហេតុដែលធ្វើឲ្យអ្នកនាងធ្លាក់ខ្លួនឈឺបែបនេះ ព្រោះអ្នកនាងប្រឹងរកស៊ីផង មើលកូនផងរហូតគ្មានពេលសម្រាកគ្រប់គ្រាន់ទៀតផង។ ក្រោយពេលលឺបែបនេះ មហាជនជាច្រើនបាននាំគ្នាបង្ហាញអារម្មណ៍អាណិតដល់អ្នកនាង Love Riya យ៉ាងខ្លាំង ព្រោះតែការប្រឹងប្រែដើម្បីកូនតែម្នាក់ឯង ទើបធ្វើឲ្យខ្លួននឿយហត់រហូតដល់ធ្លាក់ខ្លួនឈឺបែបនេះ៕

ល្អមែន! ឱក​ ​សុគន្ធ​កញ្ញា​ ​សម្រាល​កូនរួច ស្រាប់តែម៉ាស្សាខ្លួនបែបបុរាណអត្ថប្រយោជន៍​ល្អកប់!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា បានផ្អាកពីពិភពសិល្បៈមួយរយៈ ព្រោះតែសម្រាលកូនប្រុសសំណព្វចិត្តរបស់នាង បានធ្វើឲ្យហ្វេនៗ មានការនឹកនាអ្នកនាងជាខ្លាំង ហើយក្នុងខែមករានេះ សុគន្ធកញ្ញា ក៏បានលេចមុខ ក្នុងវិស័យចាស់របស់នាងវិញហើយ។ ក្នុងនោះដែរ បើក្រឡេកមើលជីវិតរបស់តារាស្រីរូបនេះ ក៏មានភាពទាន់សម័យ និងហាយសូរមិនចាញ់ តារាស្រីដទៃប៉ុន្មានទេ គ្រាន់តែពេលខ្លះ នាងមិនសូវបញ្ចេញតែប៉ុណ្ណោះ។ តែមុននេះបន្តិចអ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះថា៖ «សួស្តីចា.. នេះជាកញ្ចប់ម៉ាស្សាសម្រាប់ស្រ្តីក្រោយសំរាលមានដូចជាៈ ម៉ាស្សាខ្លួនបែបបុរាណ​ ស្អំឱសថបុរាណ​ ម៉ាស្សាពោះដោយក្អមអំបិល​ ម៉ាស្សាទ្រូងបង្កើនទឹកដោះ​ ឆ្អើរភ្លើង​ ស្ពុងឱសថបុរាណ​ អប់ស្បែក។ អត្ថប្រយោជន៍ៈ​ ជួយអោយសុខភាពឆាប់ធូរស្បើយ​ ជួយកុំអោយទាស់សរសៃ​ ជួយសាច់ដុំ​ ជួយកុំអោយមានបញ្ហាបាក់ទឹកចិត្តក្រោយសំរាល​ បំបាត់ស្រ្តេស​ ឈាមដើរស្រួល​ ជួយស្បូន​ ជួយផ្លូវដង្ហើម​ ជួយសម្រកជាតិខ្លាញ់​...

ស្រីស្អាតកូន២នាក់ ត្រូវបុរសជាប្ដីលួចសែនជាមួយស្រីថ្មី ធ្វើនាងឈឺចិត្តរហូតដល់………..(មានវីដេអូ)

នៅថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២០ នារីម្នាក់បានមករកអ្នកសារព័ត៌មានអោយជួយផ្សាយទាក់ទងនឹងប្ដីរបស់នាងលួចសែនជាមួយនឹងស្រីផ្សេង ខណះរស់នៅជាមួយនឹងនាងមានកូន២នាក់ ធ្វើអោយនាងកើតទុក្ខមិនសុខចិត្តព្រោះប្ដីរូបនោះបានទៅចោលនាង មិនតែប៉ុណ្ណោះថែមទាំងយកកូនទាំង២នាក់ទៅបាត់ទៀត​ ដោយមិនអោយរស់នៅជាមួយនាងទេ ដោយបុរសជាប្ដីនោះគិតថានាងមានជីវភាពខ្វះខាតខ្លាចគ្មានលទ្ធភាពចិញ្ចឹមពួកគេ។ ក្នុងនោះផងដែរនារីជាប្រពន្ធដែលរងទុក្ខឈឺចាប់មានឈ្មោះ កន ចាន់ណាក់ អាយុ២៧ឆ្នាំ មុខរបរជាអ្នកបើកហាងសាឡន ចំណែកប្ដីកំហូចដែលលួចសែនជាមួយស្រីថ្មីនោះមានឈ្មោះអេង ពៅ អាយុ៣៧ឆ្នាំ ជាអ្នកបកប្រែភាសាចិន អ្នកទាំងពីររស់នៅភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រីឯនារីដែលបុរសនោះលួចសែននោះពុំស្គាល់ឈ្មោះទេ រស់នៅម្ដុំផ្សារព្រៃ។ ដំណើររឿងហេតុ៖ នារីរងគ្រោះខាងលើនិងបុរសជាប្ដីបានរៀបការរស់នៅជាមួយគ្នាអស់រយះពេល៨ឆ្នាំហើយ ដោយបន្សល់ទុក្ខបានចំណងដៃនូវកូនចំនួន២នាក់ ស្រី១ប្រុស១ ដោយនៅថ្ងៃប្ដីរបស់នាងមានអាកប្បកិរិយាប្លែកធ្វើអោយនាងមានការសង្ស័យរហូតតាមដាននឹងដឹងថាប្ដីមានស្រី ដោយនៅផ្ទះមួយយប់ បាត់ពីរបីយប់​​ ហើយចាប់ពីពេលនោះមកប្ដីនាងចាប់ផ្ដើមប្រើពាក្យសំដីមិនសមរម្យមកលើនាង ថែមទាំងពេលខ្លះបានប្រើប្រាស់អំពើហឹង្សារលើនាងទៀតផង ទើបនាងបានសម្រេចចិត្តសុំប្ដីរូបនោះលែងលះគ្នា ប៉ុន្តែមិនបានប៉ុន្មានស្រាប់តែប្ដីនោះបានមកយំអង្វរសុំនាងជុំគ្នាវិញពេលនោះនាងក៍ទន់ចិត្ក៍រស់នៅជុំគ្នាវិញ ស្រាប់តែបុរសជាប្ដីនោះលេង១ក្បាច់ធំ ដោយទៅលួចសែនជាមួយស្រីថ្មីនោះតែម្ដងធ្វើអោយនាងឈឺចាប់ស្ទើរក្អួតឈាម និងទឹកភ្នែកជារៀងរាល់ថ្ងៃ ដោយមិនតែប៉ុណ្ណោះកូនទាំង២ជាទីស្រលាញ់របស់នាងត្រូវបុរសជាប្ដីនោះយកទៅបាត់ទៀត ។ ប្រិយមិត្តជាទីរាប់អាន ទោះជាយ៉ាងណានេះគ្រាន់តែជាព័ត៌មានដែលយើងទទួលបានពីភាគីខាងប្រពន្ធតែប៉ុណ្ណោះ...

ឃោរឃៅណាស់! នារីម្នាក់ត្រូវសង្សារកាប់ជាច្រើនកាំបិត ដោយចោទប្រកាន់នាងថា………..!

ផ្តើមចេញពីភ្លើង​ប្រច័ណ្ឌ បានធ្វើអោយនារីម្នាក់រង របួសធ្ងន់ ដោយសារបុរ​សជាសង្សារយកកាំ បិតផ្គាក់កាប់ ​ប្រហារមិនញញើតដៃ បណ្តាលនារីជាសង្សារ​រងរបួសជាច្រើន​កាំបិត បន្ទាប់ពី​ធ្វើសកម្មភាព​រួច ជន​សង្ស័យ​បានជិះ​ម៉ូតូគេច​ខ្លួនបាត់​ ទោះជាយ៉ាងណាក៍ជនសង្ស័យត្រូវសមត្ថកិច្ចស្គាល់អត្តសញ្ញាណអស់ហើយ ។ ក្នុងនោះផងដែរ តាមប្រភពពីកន្លែងកើតហេតុបានបញ្ជាក់ថា នៅថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ១២:៣០ នាទី ចំណុចភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ខណៈជនរងគ្រោះកំពុងដេក នៅក្នុងផ្ទះរបស់ខ្លួនតែម្នាក់ឯង ដោយដាក់គន្លឹះទ្វារជាប់ខាងក្នុង ហើយជនសង្ស័យបានដឹងថាជនរងគ្រោះដែលជាសង្សាររបស់ខ្លួនធ្លាប់រស់នៅជាមួយគ្នាពីមុន បានទៅធ្វើការនៅភ្នំពេញហើយវិលត្រឡប់មកដល់ផ្ទះវិញ ពេលនោះជនសង្ស័យក៏ជិះម៉ូតូចេញពីផ្ទះរបស់ខ្លួនជាមួយមិត្តភក្តិ ដោយមានកាំបិតផ្គាក់យកមកជាមួយផងពេលមកដល់ផ្ទះជនរងគ្រោះ ជនសង្ស័យ ក៏បានស្រែកហៅជនរងគ្រោះឲ្យបើកទ្វារ តែជនរងគ្រោះមិនបានបើកទ្វារឲ្យទេ ហើយជនសង្ស័យបានគំរាមហើយយកកាំបិតផ្គាក់កាប់ទ្វារ ផ្ទះ ពេលនោះជនរងគ្រោះ ភ័យពេកក៏បើកទ្វាររត់ចេញមកក្រៅផ្ទះស្រែក ឲ្យគេជួយ តែត្រូវជនសង្ស័យចាប់ជាប់ហើយលើកបី រត់បានប្រហែល៣០០ម៉ែត្រ...

អីយ៉ា! មេម៉ាយ កូន១ Love Riya ទិញកាដូឲ្យខ្លួនឯងសម្រាប់ថ្ងៃខួបកំណើតទៀត!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ អ្នកលក់អនឡាញដ៏ល្បីឈ្មោះអ្នកនាង Love Riya មានហ្វេនជាច្រើនចាំស្រលាញ់ និងគាំទ្រ ស្របពេលដែលកាលពីពេលថ្មីៗនេះមានការចាប់អារម្មណ៍ខ្លាំង ក្រោយបញ្ហាសង្គ្រាមក្នុងគ្រួសាររបស់នាងបានធ្វើការផ្ទុះឡើងពេញបណ្តាញសង្គមហ្វេសប៊ុកផងដែរ។ ដោយឡែកនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ ម្សិលមិញនេះ ជាថ្ងៃខួបកំណើត របស់ អ្នកនាង ក្នុងនោះ ក្រុមការងារអ្នកនាង(កូនចៅ)បានយកនំ មក Surprise ទាំងព្រឹកតែម្តង ធ្វើឲ្យអ្នកនាង រំភើបចិត្តជាខ្លាំង ដល់ថ្នាក់បង្ហោះសារក្នុងបណ្ដាញសង្គមថា៖ «Happy birthday to me កូនចៅធ្វើសុីទាំងព្រឹក» មិនត្រឹមតែប៉ុនណោះ អ្នកនាងបានបន្ថែមទៀតថា «អត់សុខចិត្តហេ ម្ចាស់ខួបមិនបានធ្វើខ្លួនផង ធ្វើសុីគេទាំងព្រឹក» ហើយក្រោយមកទៀតអ្នកនាង ក៏បង្ហោះសារប្រាក់អ្នកគាំទ្រថា នឹកទិញកាដូឲ្យខ្លួនឯងទៀតសម្រាប់ថ្ងៃខួបកំណើតឆ្នាំនេះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

នីឡា និងឪពុក ដាក់ប៉ុន្មានឃ្លារនេះធ្វើឲ្យមនុស្សដែលនិយាយនាងភ្លឺភ្នែកតែម្ដង!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាកំប្លែងវ័យក្មេងរូបស្រស់ នីឡា ដែលជាកូនស្រីបណ្ដូល​ចិត្ត​របស់​ផលិតករកម្មវិធីកំសាន្ដប្រចាំទូរទស្សន៍CTN លោក សុវណ្ណ ឫទ្ធី ហៅលោកតា វុិចទ័រ ត្រូវបានសារព័ត៌មានក្នុងស្រុកចុះផ្សាយពាក់ព័ន្ធគ្រឿងពេជ្រតម្លៃរាប់ម៉ឺនដុល្លារ ដែលទទួលបានពីឪពុកក្នុងឱកាសថ្ងៃកំណើត កាលពីពេលកន្លងទៅនេះ ធ្វើឲ្យលោកនិងកូនស្រីចេញមុខប្រតិកម្មទៀតផង។ ក្នុងនោះផងដែរ កាលពីម្សិលមិញលោក សុវណ្ណ ឫទ្ធី ហៅលោកតាវុិចទ័រ ក៏បានចេញមុខ​បក​ស្រាយបញ្ជាក់យ៉ាងច្បាស់ក្នុងសំណេរយ៉ាងដូច្នេះថា «សូមមេត្តាគិតខ្លះផងមុន​នឹង​ចុះផ្សាយ វាតំលៃតែ90$ទេ។ ម៉ាក់វាទិញអោយកូនសំរាប់តុបតែងខ្លួនពេល​មាន​កម្មវិធី​កាត់សក់ក្នុងមង្គលការ»។ មិនត្រឹមតែប៉ុនណោះ នៅល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ នេះ តារាកំប្លែង នីឡា បានសរសេរសារមួយដែរថា៖ «មានលុយឯណាទិញពេជ្រ បើមានម្លឹងៗមែនលក់onlineតិចតួចទេ 😢ប្រាប់ហើយថានៅអូឬស្សី គ្មានសំណាងបានពាក្យទេ មួយជិវិតនេះ sad nas»។ ហើយ នីឡា ក៏បន្ថែមទៀតថា៖ «ចោរសម័យនេះប្លន់សាហាវ...

ម្ដាយចិត្តខ្មៅ! ដឹងកូនស្លាប់ ផ្ញើរលុយ១០ម៉ឺនរៀលចូលបុណ្យ ឃើញទិដ្ឋិភាពបូជាសពខ្លោចចិត្ត!(មានវីដេអូ)

ថ្មីៗនេះ មានព័ត៌មានគួរឲ្យខ្លោចចិត្តមួយកើតឡើង នេះបើយោងតាមម្ចាស់ហ្វេសប៊ុកមានឈ្មោះថា «ព័ត៌មាន ក្នុងស្រុក» បានសរសេររៀបរាប់ទាំងក្តុកក្តួលថា៖ «សូមជួយពិចារណាផងកូនស្លាប់ទាំងមូលម្ដាយមិនមកជួបមុខកូនជាលើកចុងក្រោយបែរជាផ្ញើលុយមកចូលបុណ្យសពកូនពេលបានលឺដំណឹងថាកូនស្លាប់នេះឬទឹកចិត្តម្ដាយនិង កូន 😥កូនប្រុសដ៏កំសត់អើយហេតុអី្វកូនស្លាបបិទភ្នែកមិនជិត កូនកើតមកពីការហើយពេលស្លាប់ម្ដាយក៏មិនមកទៀតខ្ញុំជួបជាលើកទីមួយហើយទឹកចិត្តម្ដាយបែបនេះនៅត្រឹមតែខេត្តស្វាយរៀងសោះមកជួបកូនមិនបានណាស់ហើយបើកូនបានជាស្លាប់ទៅហើយសូមឱ្យកូនទៅចាប់ជាតិ ជាមួយមនុស្សល្អមាន ម្ដាយមានព្រហ្មវិហារធម៌ចំពោះកូនផងចុះកុំឱ្យដូចជាតិនេះទៀតណាកូនណា😥😥😥» គួរបញ្ជាក់ផងដែរថា ម្ដាយចិត្ដខ្មៅរូបនោះ ពេលទទួលបានដំណឹងថាកូនរបស់ខ្លួនស្លាប់បាត់បង់ជីវិត ក៏បានផ្ញើរលុយចំនួន ១០ម៉ឺនរៀល មកចូលបុណ្យ។ ក្នុងនោះដែរ ក្មេងប្រុស ដែលបានទទួលមរណភាពនេះ គឺមានកាយសម្បទាមិនមាំមួននោះឡើយ ហើយចំពោះមូលហេតុ ដែលបណ្ដាលធ្វើឲ្យក្មេងប្រុសនេះស្លាប់ គឺដោយសារ ក្ដៅខ្លួន រួចហើយក៏ប្រកាច់សរសៃទាញ ខាំអណ្ដាតខ្លួនឯងតែម្ដង នេះបើតាមការបញ្ជាក់របស់ឪពុកក្មេងប្រុសខាងលើនេះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះ ក្នុងទិដ្ឋិភាពបូជាសពយ៉ាងខ្លោចចិត្ត៖

នរណាមិនបារម្ភ! សួស វីហ្សា បង្ហាញស្នាមកោសខ្យល់នៅមាត់សមុទ្រជាំយ៉ាងខ្លាំង!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកជាស្គាល់ហើយអ្នកនាង សួស វីហ្សា ដែលជាតារាចម្រៀងស្រី​ ដ៏មានប្រជាប្រិយភាព​ បានបញ្ចប់ភាពនៅលីវ រៀបការជាមួយស្វាមីជាអ្នកសិល្បៈដូចគ្នា គឺលោក ថមមី រួចមកពួកគេទាំងពីរ បានធ្វើឲ្យហ្វេនៗ ចាំតាមដានពីជីវិតគូជានិច្ច។ ក្នុងនោះដែរ គេឃើញថា សួស វីហ្សា និងស្វាមី មានជីវិតស្នេហាពោរពេញ ដោយភាពផ្អែមល្ហែមណាស់ ហើយសព្វថ្ងៃកំពុងសំងំសោយសុខដំណើរកម្សាន្តក្រេបទឹកឃ្មុំរយៈពេលវែង មិនថាខាងប៉ែកអឺរ៉ុប ឬក្នុងប្រទេស និងបានបង្ហោះរូបភាពបង្អួតសកម្មភាពស្វីតៗជាច្រើនទៀតផង។ តែដោយឡែកនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ ជាថ្ងៃឈប់សម្រាក អ្នកនាង សួស វីហ្សា បាននាំស្វាមីទៅលេងស្រូបខ្យល់បរិសុទ្ធនៅកោះទន្សាយ ហើយបានកោសខ្យល់ធ្វើអោយហ្វេនៗជាច្រើនភ្ញាក់ផ្អើល និងព្រួយបារម្ភយ៉ាងខ្លាំងព្រោះមិនដឹងឃើញតារាស្រីរូបនេះបង្ហាញបែបហ្នឹងពេលមុនមកនោះទេ៕ ក្នុងនោះដែរអ្នកអ្នកនាង សួស វីហ្សា បានរៀបរាប់ថា «ធ្លាប់តែមកអង្គុយស្រូបខ្យល់នៅមាត់សមុទ្រ តែពេលនេះត្រូវមកអង្គុយកោសខ្យល់នៅមាត់សមុទ្រ ស្រូបខ្យល់ផង កោសខ្យល់ផង មានអីប្លែកម្យ៉ាងដែរតេី😑...

About Me

164 POSTS
0 COMMENTS
- Advertisement -

Latest News

ផលិតផលមានគុណភាពខ្ពស់និងស្ទង់ដាអន្តរជាតិ ក្នុងការថែទាំងសុខភាពសក់របស់ម៉ែរួយបានចេញជាផ្លូវការហើយ

ផលិតផលមានគុណភាពខ្ពស់និងស្ទង់ដាអន្តរជាតិ ក្នុងការថែទាំងសុខភាពសក់របស់ម៉ែរួយបានចេញជាផ្លូវការហើយ ក្រោយធ្វើតេស្តនិងចំណាយពេលជិត១ឆ្នាំ ដើម្បីឆ្លើយតបតាមតម្រូវការរបស់អតិថិជនដោយធានាពីសុខភាពមិនមានផលប៉ះពាល់។ មកដល់ហើយអតិថិជនជាទីស្រលាញ់ បន្ទាប់ពីបានតេស្តផលិតផលសាប៊ូកក់សក់ម៉ែរួយរយៈពេលជិតមួយឆ្នាំ ពេលនេះ ឈុតសាប៊ូកក់សក់មែរួយ នាំចូលដោយក្រុមហ៊ុន រួយ អ៊ិនហ្វីនិធី ចេញលក់លើទីផ្សារហើយ ។ អ្នកគ្រូរួយឬហៅម៉ែរួយ បានប្រាប់ក្រុមអ្នកកសារព័ត៌មានកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ឱ្យដឹងថា ផលិតផលថ្មីរបស់អ្នកនាងមានឈ្មោះថា Mae Rouy Hair...
- Advertisement -

តម្លៃមិនធ្លាប់មានពីមុន! ត្រឹមតែ 78ដុល្លាក្នុងមួយខែ បានផ្ទះដ៏ប្រណិតមួយនៅ បុរីឡេងណាវ៉ាត្រា!

កាន់​តែ​ងាយ​ស្រួល​សម្រាប់​បង​ប្អូន​ដែល​មាន​ចំណូល​ទាប​នឹង​​មធ្យម ហើយ​ចង់​បាន​ផ្ទះ​ស្នាក់​នៅ​​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន បុរី​ឡេង​ណាវ៉ាត្រា ដែល​មាន​លោក​ឡេង ណាវ៉ាត្រា បាន​បើក​គម្រោង​ថ្មី​មួយ ដោយ​តម្រូវ​ឲ្យ​អតិជន​​ដែល​ទិញ​ផ្ទះ​របស់​លោក​ឧកញ៉ា ​បង់​ត្រឹម​តែ78ដុល្លារ​ក្នុង​មួយ​ខែ សម្រាប់​លោក​អ្នក​​​មាន​កក់​ប្រាក់ នឹង​199ដុល្លារ​ក្នុង​១ខែ​សម្រាប់​បង់​រំលោះ​សុទ្ធ សម្រាប់​អ្នក​មិន​មាន​ប្រាក់​​កក់ ដោយ​មិន​ត្រូវ​ការ​សិក្សា​លើ​ប្រាក់​ចំណូល​នឹង​ឯកសារ​​អ្វី​ទាំង​​អស់។ នេះ​បើ​តាម​ផេក​ផ្លូវ​ការ​របស់​ក្រុម​ហ៊ុន។ គម្រោង​ថ្មី​របស់​​គម្រោង​ថ្មី​​បុរី ឡេង ណាវ៉ាត្រា ដែល​ប្រកាស​លក់​នោះ​​មាន​តម្លៃ​​ចាប់​ពី​19800 ដុល្លារ ក្នុង​​ផ្ទះ​១ល្វែង ដែល​មាន​ទំហំ 4.1x12m សល់​មុខ4mសល់​ក្រោយ 1mមាន​​បន្ទប់គេង 2 បន្ទប់ទឹក...

ក្រុមហ៊ុន ដាណា ទ្រី ប្រកាសជាផ្លូវការទុករយៈពេល២០ថ្ងៃចំពោះអ្នកលក់ឬអ្នកក្លែងបន្លំណាទាំងអស់ ត្រូវបញ្ឈប់ការដាក់លក់ផលិតផល MNK ជាបន្ទាប់

ភ្នំពេញ៖ ក្រុមហ៊ុន ដាណា ទ្រី ខេមបូឌាត្រេងឌីង បានធ្វើប្រកាសជាផ្លូវការទុករយៈពេល២០ថ្ងៃចំពោះអ្នកលក់ឬអ្នកក្លែងបន្លំណាទាំងអស់ ត្រូវបញ្ឈប់ការដាក់លក់ផលិតផល MNK ជាបន្ទាប់។ ប្រសិនបើនៅបន្តក្រោយ២០ថ្ងៃនេះទៀតដោយគ្មានការអនុញ្ញាតពីក្រុមហ៊ុន ដាណា ទ្រី នោះនឹងចាត់វិធានការតាមផ្លូវច្បាប់។ ក្នុងសេចក្តីប្រកាសនោះ អ្នកស្រី ទ្រី ដាណា បានថ្លែងឱ្យដឹងថា ក្នុងនាមខ្ញុំជាម្ចាស់ម៉ាក M N k សូមធ្វើសេចកក្តីប្រកាសជាសាធារណៈឲ្យមហាជននិងអាជីវករដែលកំពុងតែធ្វើការលក់នៅប្រេន m n...

រកឃើញអ្នកឈ្នះរង្វាន់ហើយ! លោកស្រី ទ្រី ដាណា សន្យាថាផ្តល់រង្វាន់ឲ្យជាច្រើន ពិតជាផ្តល់មែន!

មិនមែនលេងសើច ឬ ប្រឌិតឡើយ ហាងមាសពេជ្រ ដាណា ទ្រី សន្យាថានឹងផ្តល់រង្វាន់ ជាច្រើន និងរថយន្តទំនើបគឺប្រាកដជាផ្តល់មែន ជាក់ស្តែងកាលពីរសៀលថ្ងៃទី០៧ ខែក្កដា ឆ្នាំ២០២០ បានរកឃើញអ្នកត្រូវរង្វាន់ហើយ។ គ្រាន់តែមាសពេជ្រពាក់លេងៗសោះ ហើយមកត្រូវរង្វាន់ធំទៀត ពិតមិនធម្មតា ហើយគ្មានហាងមាសពេជ្រណានៅស្រុកខ្មែរ ផ្តល់រង្វាន់យ៉ាងច្រើនសន្ធឹកបែបនេះជូនទៅអតិថិជនឡើយ។ ដាណា ទ្រី ហាងមាសពេជ្រឈានមុខគេនៅកម្ពុជា បានចាប់ឆ្នោតផ្សងសំណាងរកឃើញអ្នកឈ្នះរង្វាន់ធំរថយន្តទំនើប Ford Ranger 2020...

មានដល់ក៏មិនភ្លេចជួយគេ អ្នកស្រី ទ្រី ដាណា ធ្វើបុណ្យមិនមែនលំៗឡើងជួយដល់អ្នកអត់ពិតៗ

អ្នក​លេង​បណ្ដាញ​សង្គម​ជា​ច្រើន បាន​លាន់​មាត់​សរសើរ​ចំពោះ​ទឹក​ចិត្ត​សប្បុរសធម៌​របស់​​នារី​រូប​ស្រស់​ម្នាក់ ដែល​មាន​ឈ្មោះ​លើ​បណ្ដាញ​សង្គម Facebook ថា ទ្រី ដាណា។ តាម​ពិត នាង​​គឺ​ជា​កូន​កំព្រា មាន​ប្រវត្តិ​តស៊ូ​តាំង​ពី​លក់​ខោ​អាវ​ជជុះ ជម្នះ​នឹង​ពាក្យ​គេ​មើល​ងាយ​គ្រប់​បែប​យ៉ាង រហូត​ក្លាយ​ជា​ម្ចាស់​ហាង​ពេជ្រ និង​មាន​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន​ទៀត​ផង។ មនុស្ស​ជា​ច្រើន ស្គាល់​អ្នក​ស្រី ទ្រី ដាណា តាម​រយៈ​សកម្មភាព​សប្បុរស​ធម៌​នានា ហើយ​នៅ​ពេល​ដែល​អ្នក​ស្រី បើក Facebook មក ឃើញ​អ្នក​ជួប​ការ​លំបាក អ្នក​ស្រី តែង​ឱ្យ​គេ​ជួយ​ទាក់​ទង...