Ranoo

ប្រុងប្រយ័ត្ន! នេះជាអាការៈ​នៃ​ជំងឺឬ​សដូង​បាត ដែល​អ្នក​គួរ​យល់​ដឹង​!

ពិតណាស់ខាងក្រោម​នេះ ជា​រោគសញ្ញា​នៃ​ជំងឺ​ឬ​ស​ដូង​បាត់​។ ហើយបើបងប្អូនទាំងអស់គ្នា ​មាន​អាការៈ​ដូចខាងក្រោម​នេះ អ្វីដែលចាំបាច់ត្រូវធ្វើនោះគឺ ត្រូវ​ស្វែងរក​ការព្យាបាល​ឲ្យបាន​លឿនជាទីបំផុត​។​ – មាន​ឈាម​ក្នុង​លាមក ពេល​បន្ទោ​របង់​ – ឈឺ ឬ​មិន​សូវ​ស្រូល​នៅ​រន្ធ​គូ​ថ​ – ឈឺ​នៅពេល​បន្ទោ​របង់​ – លាមក​មាន​ដុំ​តូចៗ​ – ពិបាក​បន្ទោ​របង់​ – មានការ​ហើម ឬ​ជា​ដុំ​នៅ​ជិត​រន្ធ​គូថ​ – ក្រហាយ​គូថ​ពេល​អង្គុយ​យូរ​៕

ផ្ទុះទៀតហើយ! ប្អូនប្រុស សាន់រ៉េ អាចចាំឈ្មោះប្រធានាធិបតីអាមេរិកទាំង៤៥ និងប្រវត្តិ មិនចាញ់ ហុង ភារិន ប៉ុន្មានឡើយ!(មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា​ កូនខ្មែរលោកហុង ភារិន ដែលគេហៅថាអច្ឆរិយកម្ពុជា មានការចងចាំខ្ពស់ដោយលោកចាំប្រតិទិន៧០០ឆ្នាំ សន្លឹកបៀរ៥២សន្លឹក និងតួលេខជាច្រើនទៀតភ្ញាក់ផ្អើលខ្លាំងណាស់។ ដោយឡែកស្រាប់តែពេលនេះ ផ្ទុះនូវការសរសើរពីក្មេងប្រុសមួយរូបទៀត ឈ្មោះ សាន់រ៉េ ដែលមានការចងចាំខ្ពស់ដូចទៅនឹងលោក ហុង ភារិន ដោយក្នុងនោះ សាន់រ៉េ បានធ្វើការបង្ហាញនូវសមត្ថភាព នៅក្នុងកម្មវិធីរបស់ ទូរទស្សន៍ PNN ធ្វើការរៀបរាប់ និងនិយាយឈ្មោះប្រធានាធិបតី៤៥រូប បានយ៉ាងល្អ។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែប្រវត្តិមួយចំនួន ក៏ប្អូនប្រុសអាចឆ្លើយត្រូវ ទៅតាមការសួររបស់គណកម្មការផងដែរ។ ពិតណាស់តាមរយៈភាពវៃឆ្លាត និងការចងចាំដ៏ល្អរបស់ សាន់រ៉េ បានធ្វើឲ្យបណ្តាអ្នកទស្សនាជាច្រើនពិតជាកោតសរសើរដល់ប្អូនប្រុស ដែលមានសមត្ថភាពល្អ និងមានការចង់ចាំខ្ពស់បែបនេះ ហើយក៏ជាមោទនៈភាពសម្រាប់ប្រទេសខ្មែរយើងផងដែរ៕ តោះ! ចង់ជ្រាបច្បាស់ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

ភ្ញាក់ផ្អើល! តារាកំប្លែងល្បីឈ្មោះ Kevin Hart ជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡានដែលទើបទិញថ្មីៗ!

យោងតាមប្រភពព​ព័ត៌មាន​ជាច្រើនបានចុះផ្សាយថា តារាកំប្លែងល្បីឈ្មោះលោក Kevin ​Hart បាន​រងរបួស​នៅក្នុង​ហេតុការណ៍ ​គ្រោះថ្នាក់​ចរាចរណ៍​មួយ កាល​​ពី​ម៉ោង១២:៤៥ នាទី​​ព្រឹកថ្ងៃ​អាទិត្យ​រំលង​អធ្រាត្រ ខណៈលោកកំពុងបើកបររថយន្តទំនើបម៉ាក់ Plymouth Barracuda ដែលលោកទើបតែទិញកាលពីពីថ្ងៃកំណើតអាយុ៤០ឆ្នាំ​​របស់ខ្លួន។ តាម​​របាយការណ៍ ជាច្រើន​បា​នឲ្យដឹង​ថា Kevin Hart ​​មិន​មែន​ជា​អ្នកបើករថយន្តនោះ​ទេ។ បុរសដែល​ជា​អ្នកបើកឡាន មាន​ឈ្មោះ​ថា​ Jared Black អាយុ២៨ឆ្នាំ​បាន​រង​របួស​ត្រង់ ​ខ្នង​ធ្ងន់​ធ្ងរ ចំណែកឯ​ ​Kevin Hart ត្រូវ​បាន​បញ្ជូន​ទៅ​ផ្ទះ​របស់លោក ដែល​នៅ​ជិតនោះ។ ក៏​ប៉ុន្តែក្រោយមាន​ ​ស្ថានភាព​ធ្ងន់​ធ្ងរទើប​រូប​លោក ​ត្រូវ​បញ្ជូន​បន្ត​ទៅកាន់​មន្ទីរពេទ្យ​។ គួរបញ្ជាកផងដែរថា ​អ្នក​បើកបរ​មិន​ស្ថិត​​នៅក្រោម​ឥទ្ធិពល​ នៃ​គ្រឿង​ស្រវឹង​ឡើយ​ ហើយបើតាម​ការរាយការណ៍​របស់ ​CHP គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង​នៅ​ត្រង់​ចំណុច កូន​ភ្នំ​នៃ​ផ្នែកខាងលើ​នៃ​ទីក្រុង ​Malibu ដោយរថយន្ត​នេះ​ស្រាប់​តែ ​មិន​អាច​ធ្វើ​ការ​គ្រប់​គ្រង​បាន​ភ្លាមៗ​...

អូហូ! វត្តមានតារាកូរ៉េ Kim Soo Hyun ក្នុងរឿង «Hotel Del Luna» តែ១នាទីទេ តែទាក់ទាញណាស់!(មានវីដេអូ)

ថ្មីៗនេះ អ្នកលេងបណ្ដាញសង្គមជាច្រើន បាននាំគ្នាចាប់អារម្មណ៍ទៅលើ រឿងភាគកូរ៉េថ្មីមួយ ដែលមានចំណងជើងថា «Hotel Del Luna» ដែលជារឿងភាគថ្មីសម្ដែងដោយតារាកូរ៉េល្បីឈ្មោះ IU និង Yeo Jin Goo។ យ៉ាងណាមិញចំពោះមូលហេតុដែលធ្វើឲ្យមហាជនចាប់អារម្មណ៍រឿងនេះ ដោយសារតែសាច់រឿងពោរពេញដោយអាថ៌កំបាំង ប្លែកភ្នែកប្លែកអារម្មណ៍ និងថែមទាំងមានវត្តមានតារាល្បីៗជាច្រើនចូលរួមសម្ដែងគ្រប់ភាគទៀត។ មិនត្រឹមតែប៉ុនណោះ ក៏មានវត្តមានតារាប្រុសសង្ហាល្បីឈ្មោះ ដែលទើបតែចេញពីបម្រើកងទ័ពថ្មីៗនេះ គឺតារាសម្តែងលោក Kim Soo Hyun បង្ហាញខ្លួននៅវគ្គចុងក្រោយថែមទៀតផង។ ពិតណាស់បន្ទាប់ពីទស្សនិកជន​ ឃើញការបង្ហាញខ្លួនរបស់ Kim Soo Hyun នៅចុងបញ្ចប់រឿងបែបនេះ គ្រប់គ្នាក៏សន្មត់ថា រឿងនេះប្រហែលជាមានវគ្គទី២ ជាក់ជាមិនខាន ហើយគ្រប់គ្នាក៏ទន្ទឹងរង់ចាំមើលរឿងថ្មីរបស់ Kim Soo Hyun​ដែរ៕ តោះ! ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖  

About Me

164 POSTS
0 COMMENTS
- Advertisement -

Latest News

ផលិតផលមានគុណភាពខ្ពស់និងស្ទង់ដាអន្តរជាតិ ក្នុងការថែទាំងសុខភាពសក់របស់ម៉ែរួយបានចេញជាផ្លូវការហើយ

ផលិតផលមានគុណភាពខ្ពស់និងស្ទង់ដាអន្តរជាតិ ក្នុងការថែទាំងសុខភាពសក់របស់ម៉ែរួយបានចេញជាផ្លូវការហើយ ក្រោយធ្វើតេស្តនិងចំណាយពេលជិត១ឆ្នាំ ដើម្បីឆ្លើយតបតាមតម្រូវការរបស់អតិថិជនដោយធានាពីសុខភាពមិនមានផលប៉ះពាល់។ មកដល់ហើយអតិថិជនជាទីស្រលាញ់ បន្ទាប់ពីបានតេស្តផលិតផលសាប៊ូកក់សក់ម៉ែរួយរយៈពេលជិតមួយឆ្នាំ ពេលនេះ ឈុតសាប៊ូកក់សក់មែរួយ នាំចូលដោយក្រុមហ៊ុន រួយ អ៊ិនហ្វីនិធី ចេញលក់លើទីផ្សារហើយ ។ អ្នកគ្រូរួយឬហៅម៉ែរួយ បានប្រាប់ក្រុមអ្នកកសារព័ត៌មានកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ឱ្យដឹងថា ផលិតផលថ្មីរបស់អ្នកនាងមានឈ្មោះថា Mae Rouy Hair...
- Advertisement -

តម្លៃមិនធ្លាប់មានពីមុន! ត្រឹមតែ 78ដុល្លាក្នុងមួយខែ បានផ្ទះដ៏ប្រណិតមួយនៅ បុរីឡេងណាវ៉ាត្រា!

កាន់​តែ​ងាយ​ស្រួល​សម្រាប់​បង​ប្អូន​ដែល​មាន​ចំណូល​ទាប​នឹង​​មធ្យម ហើយ​ចង់​បាន​ផ្ទះ​ស្នាក់​នៅ​​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន បុរី​ឡេង​ណាវ៉ាត្រា ដែល​មាន​លោក​ឡេង ណាវ៉ាត្រា បាន​បើក​គម្រោង​ថ្មី​មួយ ដោយ​តម្រូវ​ឲ្យ​អតិជន​​ដែល​ទិញ​ផ្ទះ​របស់​លោក​ឧកញ៉ា ​បង់​ត្រឹម​តែ78ដុល្លារ​ក្នុង​មួយ​ខែ សម្រាប់​លោក​អ្នក​​​មាន​កក់​ប្រាក់ នឹង​199ដុល្លារ​ក្នុង​១ខែ​សម្រាប់​បង់​រំលោះ​សុទ្ធ សម្រាប់​អ្នក​មិន​មាន​ប្រាក់​​កក់ ដោយ​មិន​ត្រូវ​ការ​សិក្សា​លើ​ប្រាក់​ចំណូល​នឹង​ឯកសារ​​អ្វី​ទាំង​​អស់។ នេះ​បើ​តាម​ផេក​ផ្លូវ​ការ​របស់​ក្រុម​ហ៊ុន។ គម្រោង​ថ្មី​របស់​​គម្រោង​ថ្មី​​បុរី ឡេង ណាវ៉ាត្រា ដែល​ប្រកាស​លក់​នោះ​​មាន​តម្លៃ​​ចាប់​ពី​19800 ដុល្លារ ក្នុង​​ផ្ទះ​១ល្វែង ដែល​មាន​ទំហំ 4.1x12m សល់​មុខ4mសល់​ក្រោយ 1mមាន​​បន្ទប់គេង 2 បន្ទប់ទឹក...

ក្រុមហ៊ុន ដាណា ទ្រី ប្រកាសជាផ្លូវការទុករយៈពេល២០ថ្ងៃចំពោះអ្នកលក់ឬអ្នកក្លែងបន្លំណាទាំងអស់ ត្រូវបញ្ឈប់ការដាក់លក់ផលិតផល MNK ជាបន្ទាប់

ភ្នំពេញ៖ ក្រុមហ៊ុន ដាណា ទ្រី ខេមបូឌាត្រេងឌីង បានធ្វើប្រកាសជាផ្លូវការទុករយៈពេល២០ថ្ងៃចំពោះអ្នកលក់ឬអ្នកក្លែងបន្លំណាទាំងអស់ ត្រូវបញ្ឈប់ការដាក់លក់ផលិតផល MNK ជាបន្ទាប់។ ប្រសិនបើនៅបន្តក្រោយ២០ថ្ងៃនេះទៀតដោយគ្មានការអនុញ្ញាតពីក្រុមហ៊ុន ដាណា ទ្រី នោះនឹងចាត់វិធានការតាមផ្លូវច្បាប់។ ក្នុងសេចក្តីប្រកាសនោះ អ្នកស្រី ទ្រី ដាណា បានថ្លែងឱ្យដឹងថា ក្នុងនាមខ្ញុំជាម្ចាស់ម៉ាក M N k សូមធ្វើសេចកក្តីប្រកាសជាសាធារណៈឲ្យមហាជននិងអាជីវករដែលកំពុងតែធ្វើការលក់នៅប្រេន m n...

រកឃើញអ្នកឈ្នះរង្វាន់ហើយ! លោកស្រី ទ្រី ដាណា សន្យាថាផ្តល់រង្វាន់ឲ្យជាច្រើន ពិតជាផ្តល់មែន!

មិនមែនលេងសើច ឬ ប្រឌិតឡើយ ហាងមាសពេជ្រ ដាណា ទ្រី សន្យាថានឹងផ្តល់រង្វាន់ ជាច្រើន និងរថយន្តទំនើបគឺប្រាកដជាផ្តល់មែន ជាក់ស្តែងកាលពីរសៀលថ្ងៃទី០៧ ខែក្កដា ឆ្នាំ២០២០ បានរកឃើញអ្នកត្រូវរង្វាន់ហើយ។ គ្រាន់តែមាសពេជ្រពាក់លេងៗសោះ ហើយមកត្រូវរង្វាន់ធំទៀត ពិតមិនធម្មតា ហើយគ្មានហាងមាសពេជ្រណានៅស្រុកខ្មែរ ផ្តល់រង្វាន់យ៉ាងច្រើនសន្ធឹកបែបនេះជូនទៅអតិថិជនឡើយ។ ដាណា ទ្រី ហាងមាសពេជ្រឈានមុខគេនៅកម្ពុជា បានចាប់ឆ្នោតផ្សងសំណាងរកឃើញអ្នកឈ្នះរង្វាន់ធំរថយន្តទំនើប Ford Ranger 2020...

មានដល់ក៏មិនភ្លេចជួយគេ អ្នកស្រី ទ្រី ដាណា ធ្វើបុណ្យមិនមែនលំៗឡើងជួយដល់អ្នកអត់ពិតៗ

អ្នក​លេង​បណ្ដាញ​សង្គម​ជា​ច្រើន បាន​លាន់​មាត់​សរសើរ​ចំពោះ​ទឹក​ចិត្ត​សប្បុរសធម៌​របស់​​នារី​រូប​ស្រស់​ម្នាក់ ដែល​មាន​ឈ្មោះ​លើ​បណ្ដាញ​សង្គម Facebook ថា ទ្រី ដាណា។ តាម​ពិត នាង​​គឺ​ជា​កូន​កំព្រា មាន​ប្រវត្តិ​តស៊ូ​តាំង​ពី​លក់​ខោ​អាវ​ជជុះ ជម្នះ​នឹង​ពាក្យ​គេ​មើល​ងាយ​គ្រប់​បែប​យ៉ាង រហូត​ក្លាយ​ជា​ម្ចាស់​ហាង​ពេជ្រ និង​មាន​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន​ទៀត​ផង។ មនុស្ស​ជា​ច្រើន ស្គាល់​អ្នក​ស្រី ទ្រី ដាណា តាម​រយៈ​សកម្មភាព​សប្បុរស​ធម៌​នានា ហើយ​នៅ​ពេល​ដែល​អ្នក​ស្រី បើក Facebook មក ឃើញ​អ្នក​ជួប​ការ​លំបាក អ្នក​ស្រី តែង​ឱ្យ​គេ​ជួយ​ទាក់​ទង...