Ranoo

អុញនោះ! សម្ដេចលេងមែនទែនហើយ អ្នក Live លក់ផលិតផលអនឡាញសុិចសុីត្រៀមខ្លួនទៅ…….!

ជាការពិតណាស់ នេះបើយោងតាមរយៈការផុសក្នុងបណ្ដាញសង្គមហ្វេសបុក អ្នកស្រី Meardey Koch ដែលជាអគ្គនាយករង ទូរទស្សន៍ជាតិនៅថ្ងៃទី១៧ ខែកុម្ភៈនេះបានឲ្យដឹងថា ការ Live លក់ផលិតផលតាមអនឡាញ បញ្ចេញអស់កេរ្តិ៍ខ្មាស ស្ត្រី. ក្រសួងប្រៃសណីយ៍ត្រូវបិទ ព្រោះវានាំទៅដល់ការចាប់រំលោភបំពាន ផ្លូវភេទ លើស្ត្រក្នុងសង្គម បច្ចុប្បន្ន។ ហើយនេះក៏យោងតាម ប្រសាសន៏សម្តេចតេជោ បានលើកឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ដែលធ្វើឡើងនៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈនេះ។ ដូច្នេះហើយ អ្នកលក់ផលិតផលអនឡាយ ដែលតែងតែ Live សុិចសុីខើចលើខើចក្រោមនោះ ត្រៀមខ្លួនកែឲ្យហើយទៅ ព្រោះថាពេលនេះក្រសួងបានធ្វើការបិទហើយ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

លេងហើយ! តារាថៃ Sririta តែងខ្លួនឡើងដូចព្រះនាង តែបែរជាទៅធ្វើរឿងនេះនៅចិញ្ចើមផ្លូវវិញ!(មានរូបភាព)

ជាការពិតណាស់ តារាថៃស្រី Sririta គឺជាតារាស្រីដែល មានជីវិតផ្ទាល់ខ្លួនល្អខ្លាំងណាស់ និងបានធ្វើឲ្យមនុស្សជាច្រើនច្រណែននឹងនាង ក្រោយពីតារាស្រីរូបនេះ បានភ្ជាប់ពាក្យជាមួយនឹងគូដណ្ដឹង ដែលជាកម្លោះសង្ហានៅក្នុងសង្គមជាន់ខ្ពស់ទៀតផង។ ម៉្យាងវិញទៀត ក្រោយពីភ្ជាប់ពាក្យរួច Sririta ហាក់មានរបៀបរស់នៅយ៉ាងឡូយឆាយ ដោយគូដណ្ដឹងរបស់នាង បានយកចិត្តទុកដាក់យ៉ាងល្អចំពោះនាងផងដែរ ជាពិសេសនៅថ្ងៃនៃក្តីស្រឡាញ់នៅឆ្នាំនេះ មួយគូនេះបាននាំគ្នា ទៅញ៉ាំអាហារពេលល្ងាចជាមួយគ្នានៅភោជនីយដ្ឋានដ៏ប្រណីតមួយទៀតផង។ តែអ្វីដែលធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល និងហួសចិត្តនោះ តារាស្រីរូបនេះ បានតែងខ្លួនយ៉ាងស្រស់ស្អាត ជាមួយនឹងរ៉ូបពណ៍សដូចជាព្រះនាង ទៅទិញអាហារនៅកន្លែងលក់តាមចិញ្ចើមផ្លូវ មើលទៅពិតជាគួរឲ្យអស់សំណើចខ្លាំងណាស់។ ក្រោយពេលបានឃើញបែបនេះហើយ យមហាជនជាច្រើនទប់សំណើចមិនបាននោះទេ ប៉ុន្តែក៏បានសរសើរទៅដល់នាង ដោយមិនបានប្រកាន់ខ្លួន ចូលទៅទិញនៅកន្លែងលក់អាហារនៅតាមចិញ្ចើមផ្លូវ ទោះបីជាតុបតែងខ្លួនស្អាតមកពីកម្មវិធីក៏ដោយ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

ភ្ញាក់ផ្អើល! ការពិត Aum ជាអតីតមិត្តស្រីគូស្នេហ៍ Patricia បច្ចុប្បន្ន តែពេលPatជួបនាងបែរនិយាយថា….!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ក្រោយពេលដែលតារាសម្តែងថៃស្រីល្បីឈ្មោះ Patricia Good បែកបាក់គ្នាជាមួយនិងលោក Peach មក នាងក៏ចាប់ផ្ដើមស្នេហាថ្មីជាមួយនិងកម្លោះដែលជាសេដ្ឋីមានប្រាក់វាល់លានគឺលោក Note Vises។ ដោយហេតុចៃដន្យ ពេល Patricia ទៅកំសាន្តនៅប្រទេសជប៉ុន ក៏បានជួបជាមួយនិងតារាស្រីល្បីឈ្មោះ Aum Patcharapa ដែលជាអតីតគូស្នេហ៍របស់លោក Note កាលពីមុន ហើយថែមទាំងបានថតរូបភាពជាមួយគ្នា បន្ទាប់មក Patricia ក៏បានបង្ហោះរូបមួយសន្លឹកនេះក្នុងបណ្ដាញសង្គម និងភ្ជាប់សារមួយឃ្លាថា «លង់ស្រឡាញ់ Aum ហើយ ពិតជាអៀនខ្លាំងណាស់»។ ក្រោយពេលឃើញបែបនេះ មហាជនជាច្រើននាំគ្នាសរសើរដ៏ Patricia ទោះបីដឹងថា Aum ជាអតីតមនុស្សជាទីស្រឡាញ់របស់គូស្នេហ៍ខ្លួនបច្ចុប្បន្នក៏ពិតមែន តែមើលទៅនាងហាក់បីដូចជាគ្មានបញ្ហាអ្វីឡើយ ផ្ទុយទៅវិញ នាងថែមទាំងថតរូបជាមួយគ្នាយ៉ាងស្និតស្នាល ពោរពេញដោយស្នាមញញឹម និងពោលពាក្យសរសើរសម្រស់ Aum...

ដម្លឹងផង! Weir នឹក Bella ខ្លាំងពេក ដល់ថ្នាក់ធ្វើរឿងនេះនៅក្នុងបណ្ដាញសង្គមទៀត!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ស្នេហាបែបចាស់ទុំរវាងតារាសម្ដែងជួរមុខ Bella និង Weir ត្រូវបានមហាជនកំពុងទន្ទឹងរង់ចាំដំណឹងល្អ ដែលពួកគេព្រមព្រៀងកាន់ដៃគ្នាចូលរោងការតាមប្រពៃណីផងដែរ។ យ៉ាងណាមិញ គ្រប់គ្នាប្រហែលជាបានដឹងដែរថា រាល់ពេលពួកគេណាត់គ្នាចេញទៅខាងក្រៅម្ដងៗ អ្នកទាំងពីរកម្របង្ហោះរូបលក្ខណៈគូៗណាស់។ ជាក់ស្ដែងទើបតែថ្មីៗនេះ Weir ស្រាប់តែនឹកដល់សង្សារបណ្ដូលចិត្ត ដោយលោកបានបង្ហោះរូបថតជាមួយ Bella ប៉ុន្មានសន្លឹកលើ IG កាលពីពេលដែលពួកគេនាំគ្នាទៅដើរលេងនៅជប៉ុនលើកមុន ដើម្បីរំឭកអនុស្សាវរីយ៍ស្វីតៗជាមួយគ្នាផងដែរ។ ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនបាននាំគ្នាចូលទៅ Cmt ពាក្យចំអកឡកឡើយទៅ Weir គ្រប់ៗគ្នា ព្រោះកន្លងមកលោកពុំសូវដែលធ្វើរឿងបែបនេះណាស់៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

មិនដាច់អាល័យមែនទេ? Peach លុបរូបជាមួយអតីតសង្សារអស់ហើយ ម៉េចនៅតែមួយសន្លឹកនេះអញ្ចឹង!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពេលនេះ Peach Pachara បានប្រកាសចែកផ្លូវគ្នាជាមួយអតីតសង្សារ Patricia Good ដោយសន្ដិវិធីហើយ ហើយចំពោះមូលហេតុពិតប្រាកដអ្នកទាំងពីរក៏មិនបានបញ្ជាក់ឲ្យច្បាស់លាស់ដែរ។ យ៉ាងណាមិញប្រិយមិត្តគ្រប់គ្នាក៏ធ្លាប់ដឹងដែរ កាលនៅជាសង្សារ ពួកគេបានបង្ហោះរូបគូស្នេហ៍ស្វីតៗយ៉ាងច្រើនព្រោងព្រាតនៅលើបណ្ដាញសង្គម IG តែដល់ពេលបែកគ្នា ម្នាក់ៗក៏ចាប់ផ្ដើមលុបរូបគូទាំងនោះចេញពី IG រៀងៗខ្លួន ។ តែទោះបីជាយ៉ាងណាក៏ដោយ ថ្វីត្បិបតែរូបថតបង្ហោះជាមួយគ្នាក៏ច្រើនកក់កុញពេញ IG ត្រូវលុបចោលអស់ក៏ពិតមែន តែហ្វេនៗជាច្រើនបានចាប់អារម្មណ៍រូបថតមួយសន្លឹកត្រូវបានគេប្រទះឃើញថា Peach មិនដាច់ចិត្តលុបចោលទាល់តែសោះ នោះគឺរូបថតអនុស្សាវរីយ៍ដែលអ្នកទាំងពីរទៅចូលរួមពិធីមង្គលការរបស់អ្នកសិល្បៈដូចគ្នា។ ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនកាន់តែកើតចិត្តអាណិត Peach ដែលបាត់បង់ស្នេហាទាំងដែលមានអនុស្សាវរីយ៍ជាច្រើនជាមួយគ្នាបែបនេះ ហើយក្រោយប្រកាសចែកផ្លូវគ្នាមិនបានប៉ុន្មាន តារាស្រី Patricia បានសារភាពចាប់ផ្ដើមទាក់ទងមើលចិត្តថ្លើមគ្នាជាមួយសេដ្ឋីកំលោះ Note Vises ភ្លាមៗ លើកលែងតែ Peach មកទល់ពេលនេះ លោកមិនទាន់បើកបេះដូងទទួលបាននារីផ្សេងទៀតនោះទេ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

ភ្ញាក់ផ្អើលណាស់! តារាថៃជើងចាស់វ័យ៥២ Aey Chutima គ្រោងរៀបការជាមួយគូស្នេហ៍វ័យ២១ឆ្នាំ!(មានរូបភាព)

កាលពីពេលថ្មីៗនេះដែរ តារាថៃស្រីជើងចាស់ក្នុងសិល្បៈថៃវ័យ៥២ឆ្នាំ Aey Chutima បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានប្រកាសជាសាធារណៈពីទំនាក់ទំនងខ្លួនជាមួយនិងបុរសវ័យក្មេង ​អាយុប្អូនរហូតដល់ទៅ៣១ឆ្នាំទៀតផង។ តែយ៉ាងណាមិញទោះបីជាខុសអាយុគ្នាច្រើនក៏ពិតមែន តែពួកគេហាក់បីដូចជាមិនខ្វល់នោះទេ  ហើយថែមទាំងបានភ្ជាប់ពាក្យ កាលពីមុនថ្ងៃសេចក្តីស្រលាញ់​​ថែមទៀងផង ហើយក៏មានគម្រោងរៀបនៅពេលដែលរង់ខាងប្រុសរៀនចប់ដែរ។ គួរបញ្ជាក់ផងដែរថា មុននឹងឈានដល់ការភ្ជាប់ពាក្យ គូស្នេហ៍ខុសវ័យមួយគូនេះ បានទាក់ទងគ្នា៥ឆ្នាំមកហើយ ចាប់តាំងពីគូរដណ្តឹងរបស់គាត់ មានអាយុ១៨ បន្ទាប់មកក៏ រៀនមើលចិត្តគ្នា រហូតដល់ស្រលាញ់គ្នា ចាក់ទឹកមិនលេចដល់សព្វថ្ងៃ។ លើសពីនេះ តារាស្រីវ័យ៥២ឆ្នាំរូបនេះ បានបន្ថែមទៀតថា ស្នេហាខុសជំនាន់មួយនេះ ពិតជាពិបាកណាស់ដោយសារតែមានការរារាំង ពីសំណាក់គ្រួសារ និងមតិរិះគន់ពីគ្រប់មជ្ឈដ្ឋានមនុស្សជុំវិញខ្លួន​ ប៉ុន្តែដោយមានការមានៈគ្រប់ឧបសគ្គ ទើបមានថ្ងៃនេះដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោម៖

ការពិតបុរសដែលប្រថុយជីវិតជួយក្មេងស្រីក្នុងហេតុការណ៏អគ្គីភ័យគឺជាមន្ត្រី……………!

ជាការពិតណាស់នៅថ្ងៃទី១៥​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ វេលាម៉ោង​ ០១​ និង​ ៥០នាទីរំលងអាធ្រាតុនៅចំណុចផ្លូវលំ​ ក្រុ មទី៤​ ភូមិសាមគ្គី​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​មានករណីអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន​ ០១ខ្នងទាំងស្រុង​ ដែលមានម្ចាស់ឈ្មោះហាក់​ គឹមនី​ ភេទស្រី​ អាយុ៦៦ឆ្នាំ​ មុខរបរនៅផ្ទះ​ មានទីលំនៅផ្ទះលេខ៥៣ច​ ផ្លូវលំ​ ក្រុមទី៤​ ភូមិសាមគ្គី​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ (ក្នុងនោះមានអ្នកជួលស្នាក់នៅចំនួន​ ០៨បន្ទប់​ ស្មេីនឹង​ ០៨គ្រួសារ) និងឆេះរោល​ចំនួន​ ០៥ខ្នង​នៅក្នុងកិច្ច​ប្រតិបត្តិ​ការនេះបានជួយសង្គ្រោះមនុស្សសរុបចំនួន​ ០៥នាក់​ (ក្មេង​ ០២នាក់​ ១/ ឈ្មោះ​ សុខ​ ចាន់សម្បត្តិ​ ភេទប្រុស​...

រន្ធត់ណាស់! នារីរូបស្រស់ម្នាក់បេីករថយន្តស៊េរីទំនើប បុករបាំងថ្ម​ក្រឡាប់រហូតដល់ស្លាប់ទៀតផង!(មានវីដេអូ)

ជាហេតុការមួយដ៏គួរឲ្យរន្ធត់គឺ នារីរូបស្រស់​បេីករថយន្ត Mazda2 បុករបាំងថ្ម​ក្រឡាប់ផ្ងាជើងឡើងលើ​ រងរបួសធ្ងន់​ និងស្លាប់ក្រោយពីបញ្ជូនទៅសង្គ្រោះនៅឯគ្លីនិកសួគា៍​ ជួយសង្រ្គោះ​អស់លទ្ធភាពហេីយ។ នារីរូបស្រស់សោភាម្នាក់ បេីករថយន្ត Mazda2 ក្នុងល្បឿនលឿន បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ​ បណ្ដាលឲ្យក្រឡាប់ផ្ងាជេីង​ ​រងរបួសធ្ងន់​ ឈាមជោកខ្លួន​ ត្រូវបានប្រជាពលរដ្ឋជួយយកចេញមកក្រៅ​ សង្គ្រោះបឋម​ ហេីយហៅឡានពេទ្យ​គ្លីនិកឯកជន​ សួុគា៍ មកដឹកយកទៅសង្គ្រោះផងដែរ​ ។ តែអកុសល​ដោយស្ថានភាពរបួសធ្ងន់ធ្ងរពេក​ ជនរងគ្រោះ​បានស្លាប់បាត់ទៅហេីយ​ ទោះជាក្រុមគ្រូរពេទ្យគ្លីនិក​ សួគា៍​ ស្ពានដែកចំការដូង ព្យាយាម​សង្គ្រោះអស់ពីលទ្ធភាពផងដែរ​ ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីល​នៅចំណុចគល់ស្ពានស្ទឹងមានជ័យ លេីកំណាត់ផ្លូវមុនីរ៉េត(ផ្លូវ២១៧) ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​​ នៅម៉ោងជាង២ទាបភ្លឺ​ ឈានចូលថ្ងៃទី​១៣​ ខែកុម្ភៈ​ ឆ្នាំ២០២០នេះ៕ សូមបងប្អូនជួយ Share រកសាច់ញាតិគាគ់ផង! តោះ!...

លេងហើយ! ត្រសក់ស្រូវនៅបាត់ដំបងតម្លៃ1kg = 500រៀលគ្មានអ្នកទិញ បុរសម្នាក់សម្រេចចិត្តយកទៅ………!(មានរូបភាព)

ជាការពិតណាស់យោងតាមគណនីហ្វេសប៊ុកបងប្រុសម្នាក់គាត់បានបង្ហោះកសិផលប៉ាម៉ាក់របស់គាត់ដែលគ្មានទីផ្សារ ១គីឡូ ៥០០រៀល តែគ្មានអ្នកទិញ ទើបឪពុកម្តាយរបស់គាត់សម្រេចិត្តអោយគោស៊ី ។ នេះបើយោងតាមគណនីហ្វេសប៊ុក «Master King Man» គាត់បានសរសេររៀបរាប់ថា៖ «★កសិផលម៉ាក់-ប៉ាខ្ញុំ ភូមិ ព្រែកត្រប់ ឃុំ ព្រែកនរិន្ទ ស្រុក ឯកភ្នំ ខេត្ត បាត់ដំបង។ ★ពេលមិនទាន់ដាំបានផល បន្លែ ផ្លែឈើ យកមកពីយួន យកមកពីសៀម ថ្លៃនោះថ្លៃ ដល់ដំណាំខ្មែរយើងបានផល 1kg = 500 រៀល ឬគ្មានអ្នកទិញ។ ★សំណាងហើយ ចេះគោវាសីុ បើគោទៅសីុរបស់យួន របស់សៀមទៀត ចប់ហើយ។ ★អ្នកលក់គាត់ថា ជាប់ម៉ូយជាមួយយួនហើយ ជាប់ម៉ូយជាមួយសៀមហើយ ចឹងគាត់អត់បានជួយទិញយើងទេ៘ #ស្រលាញ់គោដែលគាំទ្រផលិតផលខ្មែរ»៕

ចុមយក្ស! ស្ងាត់ៗ តារាកំប្លែងល្បីឈ្មោះ នាយស្លេក សម្រេចចិត្តសាងផ្នួសបួសជាព្រះសង្ឃ…..!(មានវីដេអូ)

ប្រិយមិត្តគ្រប់គ្នាប្រាកដជាបានស្គាល់ហើយ ក្រុមកំប្លែងនាយ ពាក់មី​ ប្រចាំទូរទស្សន៍ ស៊ីធីអ៊ីន ដែលតែងតែបង្កភាពសប្បាយរីករាយជូនបងប្អូនទស្សនា។ ក្នុងនោះផងដែរ បច្ចុប្បន្នសមាជិកខ្លះក៏បានចាកចេញពីក្រុមទៅប្រកបមុខរបររៀងៗខ្លួន ជាហេតុធ្វើឲ្យក្រុមកំប្លែងមួយនេះ មិនសូវជុំគ្នាដូចកាលពីមុននោះទេ។ ជាក់ស្ដែអស្រាប់តែថ្មីៗនេះ នាយ ពាក់មី ទើបបង្ហោះរូបភាពនិងសារក្នុងហ្វេសប៊ុកបញ្ជាក់ថាពេលនេះ នាយស្លេក ដែលជាសមាជិកក្នុងក្រុម បានសម្រេចចិត្តសាងផ្នួសបួសជាព្រះសង្ឃហើយ។ ក្នុងនោះលោកបានរៀបរាបថា «តាស្លេកបួសហេីយ​ (បួសមែនទែន​)​ អត់មានអ្នកសូត្រកំណាព្យទៀតទេ​ លោកតាស្លេក​ បេីបានត្រាស់​ មកប្រោសខ្ញុំផង​ ខ្ញុំបាបច្រេីនណាស់»។ ក្រោយពេលឃើញបែបនេះ មហាជនជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងមិននឹកស្មាន នាយស្លេក បែរជាសម្រេចចិត្តសាងផ្នួសបួសជាព្រះ ចាក់ចោលសិល្បៈកំប្លែងមួយនេះសោះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

About Me

164 POSTS
0 COMMENTS
- Advertisement -

Latest News

ផលិតផលមានគុណភាពខ្ពស់និងស្ទង់ដាអន្តរជាតិ ក្នុងការថែទាំងសុខភាពសក់របស់ម៉ែរួយបានចេញជាផ្លូវការហើយ

ផលិតផលមានគុណភាពខ្ពស់និងស្ទង់ដាអន្តរជាតិ ក្នុងការថែទាំងសុខភាពសក់របស់ម៉ែរួយបានចេញជាផ្លូវការហើយ ក្រោយធ្វើតេស្តនិងចំណាយពេលជិត១ឆ្នាំ ដើម្បីឆ្លើយតបតាមតម្រូវការរបស់អតិថិជនដោយធានាពីសុខភាពមិនមានផលប៉ះពាល់។ មកដល់ហើយអតិថិជនជាទីស្រលាញ់ បន្ទាប់ពីបានតេស្តផលិតផលសាប៊ូកក់សក់ម៉ែរួយរយៈពេលជិតមួយឆ្នាំ ពេលនេះ ឈុតសាប៊ូកក់សក់មែរួយ នាំចូលដោយក្រុមហ៊ុន រួយ អ៊ិនហ្វីនិធី ចេញលក់លើទីផ្សារហើយ ។ អ្នកគ្រូរួយឬហៅម៉ែរួយ បានប្រាប់ក្រុមអ្នកកសារព័ត៌មានកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ឱ្យដឹងថា ផលិតផលថ្មីរបស់អ្នកនាងមានឈ្មោះថា Mae Rouy Hair...
- Advertisement -

តម្លៃមិនធ្លាប់មានពីមុន! ត្រឹមតែ 78ដុល្លាក្នុងមួយខែ បានផ្ទះដ៏ប្រណិតមួយនៅ បុរីឡេងណាវ៉ាត្រា!

កាន់​តែ​ងាយ​ស្រួល​សម្រាប់​បង​ប្អូន​ដែល​មាន​ចំណូល​ទាប​នឹង​​មធ្យម ហើយ​ចង់​បាន​ផ្ទះ​ស្នាក់​នៅ​​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន បុរី​ឡេង​ណាវ៉ាត្រា ដែល​មាន​លោក​ឡេង ណាវ៉ាត្រា បាន​បើក​គម្រោង​ថ្មី​មួយ ដោយ​តម្រូវ​ឲ្យ​អតិជន​​ដែល​ទិញ​ផ្ទះ​របស់​លោក​ឧកញ៉ា ​បង់​ត្រឹម​តែ78ដុល្លារ​ក្នុង​មួយ​ខែ សម្រាប់​លោក​អ្នក​​​មាន​កក់​ប្រាក់ នឹង​199ដុល្លារ​ក្នុង​១ខែ​សម្រាប់​បង់​រំលោះ​សុទ្ធ សម្រាប់​អ្នក​មិន​មាន​ប្រាក់​​កក់ ដោយ​មិន​ត្រូវ​ការ​សិក្សា​លើ​ប្រាក់​ចំណូល​នឹង​ឯកសារ​​អ្វី​ទាំង​​អស់។ នេះ​បើ​តាម​ផេក​ផ្លូវ​ការ​របស់​ក្រុម​ហ៊ុន។ គម្រោង​ថ្មី​របស់​​គម្រោង​ថ្មី​​បុរី ឡេង ណាវ៉ាត្រា ដែល​ប្រកាស​លក់​នោះ​​មាន​តម្លៃ​​ចាប់​ពី​19800 ដុល្លារ ក្នុង​​ផ្ទះ​១ល្វែង ដែល​មាន​ទំហំ 4.1x12m សល់​មុខ4mសល់​ក្រោយ 1mមាន​​បន្ទប់គេង 2 បន្ទប់ទឹក...

ក្រុមហ៊ុន ដាណា ទ្រី ប្រកាសជាផ្លូវការទុករយៈពេល២០ថ្ងៃចំពោះអ្នកលក់ឬអ្នកក្លែងបន្លំណាទាំងអស់ ត្រូវបញ្ឈប់ការដាក់លក់ផលិតផល MNK ជាបន្ទាប់

ភ្នំពេញ៖ ក្រុមហ៊ុន ដាណា ទ្រី ខេមបូឌាត្រេងឌីង បានធ្វើប្រកាសជាផ្លូវការទុករយៈពេល២០ថ្ងៃចំពោះអ្នកលក់ឬអ្នកក្លែងបន្លំណាទាំងអស់ ត្រូវបញ្ឈប់ការដាក់លក់ផលិតផល MNK ជាបន្ទាប់។ ប្រសិនបើនៅបន្តក្រោយ២០ថ្ងៃនេះទៀតដោយគ្មានការអនុញ្ញាតពីក្រុមហ៊ុន ដាណា ទ្រី នោះនឹងចាត់វិធានការតាមផ្លូវច្បាប់។ ក្នុងសេចក្តីប្រកាសនោះ អ្នកស្រី ទ្រី ដាណា បានថ្លែងឱ្យដឹងថា ក្នុងនាមខ្ញុំជាម្ចាស់ម៉ាក M N k សូមធ្វើសេចកក្តីប្រកាសជាសាធារណៈឲ្យមហាជននិងអាជីវករដែលកំពុងតែធ្វើការលក់នៅប្រេន m n...

រកឃើញអ្នកឈ្នះរង្វាន់ហើយ! លោកស្រី ទ្រី ដាណា សន្យាថាផ្តល់រង្វាន់ឲ្យជាច្រើន ពិតជាផ្តល់មែន!

មិនមែនលេងសើច ឬ ប្រឌិតឡើយ ហាងមាសពេជ្រ ដាណា ទ្រី សន្យាថានឹងផ្តល់រង្វាន់ ជាច្រើន និងរថយន្តទំនើបគឺប្រាកដជាផ្តល់មែន ជាក់ស្តែងកាលពីរសៀលថ្ងៃទី០៧ ខែក្កដា ឆ្នាំ២០២០ បានរកឃើញអ្នកត្រូវរង្វាន់ហើយ។ គ្រាន់តែមាសពេជ្រពាក់លេងៗសោះ ហើយមកត្រូវរង្វាន់ធំទៀត ពិតមិនធម្មតា ហើយគ្មានហាងមាសពេជ្រណានៅស្រុកខ្មែរ ផ្តល់រង្វាន់យ៉ាងច្រើនសន្ធឹកបែបនេះជូនទៅអតិថិជនឡើយ។ ដាណា ទ្រី ហាងមាសពេជ្រឈានមុខគេនៅកម្ពុជា បានចាប់ឆ្នោតផ្សងសំណាងរកឃើញអ្នកឈ្នះរង្វាន់ធំរថយន្តទំនើប Ford Ranger 2020...

មានដល់ក៏មិនភ្លេចជួយគេ អ្នកស្រី ទ្រី ដាណា ធ្វើបុណ្យមិនមែនលំៗឡើងជួយដល់អ្នកអត់ពិតៗ

អ្នក​លេង​បណ្ដាញ​សង្គម​ជា​ច្រើន បាន​លាន់​មាត់​សរសើរ​ចំពោះ​ទឹក​ចិត្ត​សប្បុរសធម៌​របស់​​នារី​រូប​ស្រស់​ម្នាក់ ដែល​មាន​ឈ្មោះ​លើ​បណ្ដាញ​សង្គម Facebook ថា ទ្រី ដាណា។ តាម​ពិត នាង​​គឺ​ជា​កូន​កំព្រា មាន​ប្រវត្តិ​តស៊ូ​តាំង​ពី​លក់​ខោ​អាវ​ជជុះ ជម្នះ​នឹង​ពាក្យ​គេ​មើល​ងាយ​គ្រប់​បែប​យ៉ាង រហូត​ក្លាយ​ជា​ម្ចាស់​ហាង​ពេជ្រ និង​មាន​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន​ទៀត​ផង។ មនុស្ស​ជា​ច្រើន ស្គាល់​អ្នក​ស្រី ទ្រី ដាណា តាម​រយៈ​សកម្មភាព​សប្បុរស​ធម៌​នានា ហើយ​នៅ​ពេល​ដែល​អ្នក​ស្រី បើក Facebook មក ឃើញ​អ្នក​ជួប​ការ​លំបាក អ្នក​ស្រី តែង​ឱ្យ​គេ​ជួយ​ទាក់​ទង...